TNAOT News

· 2020-04-22

អ៊ីរ៉ង់ បង្ហាញយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធ ប្រភេទ Ababil-3

#មីស៊ីល# #អ៊ីរ៉ង់# #សង្គម# #UAV# #យន្ដហោះគ្មានមនុស្សបើក# #នយោបាយជាតិ#

3176

អ៊ីរ៉ង់ ត្រូវបានចាត់ទុកថា ជាមហាអំណាចយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់មជ្ឈិមបូព៌ា ​ដោយប្រទេសនេះផលិតបានយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ អាចបំពាក់អាវុធ ទំនើបៗ វាយលុកទៅលើទីតាំងសត្រូវ។

នៅពេលនេះ អ៊ីរ៉ង់ផលិតបានយន្តហោះគ្មានមនុស្សបើក​ ប្រភេទ​ Ababil-3 អាចបំពាក់មីស៊ីល​វាយលុក​។ នេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមបច្ចេកវិទ្យាអាវុធរបស់អ៊ីរ៉ង់។

ក្រសួងការពារជាតិអ៊ីរ៉ង់ បានបង្ហាញរូបភាពស្តីពីយន្តយន្តគ្មានមនុស្សបើក នៅទីតាំង​ ឧស្សាហកម្មអវកាស Isfahan មានយន្តហោះ​ Ababil-3 ដល់ទៅ​ចំនួន១១គ្រឿង។ យន្តហោះគ្មានមនុស្សបើកទាំងនោះ​ បានបំពាក់មីស៊ីលនាំផ្លូវ ធុនតូច​ Ghaem ។ ​​ ដែលពីមុនបំពាក់នៅលើយន្តហោះ UAV Mohajer-6។

បណ្តាញទូរទស្សន៍អ៊ីរ៉ង់ ​ក៏បាន​ផ្សព្វផ្សាយពីយន្តហោះ​ Ababil-3 វាយប្រហារ​ ដោយមីស៊ីល Ghaem ទៅលើរថក្រោះចាស់ៗ ជាការសាកល្បង​ ដោយទទួលបានជោគជ័យទាំងស្រុង។

សារព័ត៌មាន​ Modafl ​បានដកស្រង់សម្តីលោក Amir Hatami រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា យន្តហោះ UAV Ababil-3 អាចហោះហើរបានចម្ងាយដល់ទៅ​១៥០គឺឡូម៉ែត្រ។ ក្រៅពីនេះអីរ៉ង់​ក៏បានបង្ហាញ យន្តហោះគ្មានមនុស្សបើក ប្រភេទ​ Karrar ​បំពាក់គ្រាប់បែក ទៅទម្លាក់នៅគោលដៅ​របស់សត្រូវបានយ៉ាងល្អបំផុតផងដែរ៕ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស