TNAOT News

· 2020-04-24

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពគឺ តាមដានឱ្យបានដិតដល់

#បច្ចេកទេស# #កសាងផ្លុវ# #សង្គម# #អចលនទ្រព្យ# #ស៊ុន ចាន់ថុល#

8052

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការតាមដានឱ្យបានដិតដល់ពីសំណាក់ក្រុមការងារបច្ចេកទេសក្រសួង គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីតម្រូវឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសអនុវត្ត គម្រោងបានត្រឹមត្រូវតាមសៀវភៅបន្ទុក សំដៅរក្សាបាននូវគុណភាពផ្លូវថ្នល់។  

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់គម្រោងដែលកំពុងអនុវត្តក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ ដើម្បីពិនិត្យឱ្យបានជាប្រចាំនូវវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងដំណោះស្រាយ សំដៅឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាព។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសរាយការណ៍ មកក្រសួងអំពីសកម្មភាពរបស់ក្រុមហ៊ុនសាងសង់ដើម្បីរកនីតិវិធី ដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅ និងបញ្ចប់តាមកិច្ចសន្យា។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ លើកឡើងថា វាជាការខ្ជះខ្ជាយថវិកាជាតិ ​បើមន្ត្រីអនុវត្តគម្រោង​មិនហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុស នឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស