បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-28

យន្តហោះចារកម្ម​ជាច្រើនគ្រឿងរបស់កូរ៉េខាងត្បូង និងអាមេរិក ​ហោះ​ប្រតិបត្តិការ នៅឧបទ្វីបកូរ៉េ​

#កូរ៉េខាងត្បូង# #យន្ដហោះចារកម្ម# #សង្គម# #អាមេរិក# #ប្រតិបត្តិការ# #ឧបទ្វីបកូរ៉េ# #នយោបាយជាតិ#

4014

យន្តហោះចារកម្ម​យ៉ាងតិច​៦គ្រឿង​របស់​កងកម្លាំងយោធាកូរ៉េខាងត្បូង និងយន្តហោះចារកម្ម​របស់អាមេរិក​​ បាន​ធ្វើប្រតិបត្តិការហោះហើរ​ នៅលើដែនអាកាស​ នៃឧបទ្វីបកូរ៉េ​កាល​ពីថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ២០២០ ។ 

ការហោះហើរ​នេះ ​ត្រូវបាន​ចាត់ទុកថា ដើម្បី​ត្រួតពិនិត្យ​​ ឬឈ្លបយកការណ៍ទៅលើ​កូរ៉េ​ខាងជើង ខណៈដែលកំពុង​មានពាក្យចរចាមអារ៉ាម​ជាច្រើន​ ជុំវិញ​បញ្ហាសុខភាព​របស់​មេដឹកនាំគីម ជុងអ៊ុននោះ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ 

តាមប្រភពពីគេហទំព័រ​តាមដានសកម្មភាព​​យន្តហោះយោធា បានបញ្ជាក់ថា យន្តហោះ​អាមេរិក​៣គ្រឿង U.S. RC-12 Guardrail ដែលជាយន្តហោះចារកម្ម, យន្តហោះប្រភេទ Joint Stars មួយគ្រឿង និងយន្តហោះ ប្រភេទ EO-5C Crazy Hawk មួយគ្រឿង ត្រូវបានដឹងថា បានធ្វើប្រតិបត្តិការ​ហោះហើរ នៅលើឧបទ្វីបកូរ៉េ ។ 

ទោះជាយ៉ាងណា កម្លាំងយោធាជើងអាកាសកូរ៉េខាងត្បូង​ មិនបាន​បញ្ជាក់ថា យន្តហោះ​របស់ខ្លួនប្រភេទអ្វីនោះឡើយ ប៉ុន្តែ​គេសង្ស័យថា ប្រហែលជាយន្តហោះឈ្លបយកការណ៍ Baekdu ត្រូវបានបញ្ជូន​ឲ្យទៅធ្វើប្រតិបត្តិការ​ នៅថ្ងៃជាមួយគ្នានោះដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស