TNAOT News
· 2020-04-29
បច្ចេកទេសដ៏ជំនាញ ក្នុងការកាត់ដើមឈើធំៗដែលដួលសង្កត់មិនឱ្យមានហានិភ័យដល់ប្រាសាទបុរាណ
#បច្ចេកទេស# #ដើរលេង# #ប្រាសាទ# #ប្រាសាទតាព្រហ្ម# #ដើរលេងស្រុកខ្មែរ#
1605
សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានបង្ហាញបច្ចេកទេសដ៏ជំនាញអំពីការកាត់ដើមឈើធំៗមិនឱ្យមានហានិភ័យដល់ប្រាសាទបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នេះបើយោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្បរា។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថា ជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ។ ដ្បិតថា ដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗ ដែលក្នុងនោះមានដូចជាខ្យល់ជាដើម។ នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារដែលយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។
លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានរៀបរាប់អំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ចៀសការប៉ះពាល់ដល់ប្រាសាទផងដែរ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បម្រាមក្នុងហុងស៊ុយសម្រាប់ស្ត្រី ដែលគួរចៀសវាងដាច់ខាត បើមិនចង់ជួបរឿងអាក្រក់
ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ
ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន
មនុស្ស៣ប្រភេទ រស់នៅច្រើនតែមិនសប្បាយចិត្ត និងវេទនាពេញមួយជីវិត
យោបល់ទាំងអស់ (0)