បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-29

ការនាំចេញរបស់វៀតណាមកើនឡើងបន្តិចក្នុងរយៈពេល ៤ ខែដំបូង

#ការនាំចេញ# #អាជីវកម្ម# #សង្គម# #វៀតណាម# #ការនាំចូល#

2914

វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញមានសរុប ៨២,៩ ពាន់លានដុល្លារ និងមានចំណូលពីការនាំចូលវិញ ជិត៧៩,៩ ពាន់លានដុល្លារ គិតក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២០ គឺកើនឡើង៤,៧ ភាគរយ និង ២,១ ភាគរយ គិតបៀបធៀបពីមួយឆ្នាំកន្លងទៅ ។ នេះបើតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ហើយត្រូវបានប្រភពស៊ីនហួដកស្រង់ចុះផ្សាយបន្ត។

ប្រភពដដែលនេះបញ្ជាក់ថា វៀតណាមរកចំណូលបានសរុប ១៦,២ ពាន់លានដុល្លារពីស្មាតហ្វូន និងគ្រឿងបន្លាស់ ដោយកើនឡើង ១,១ ភាគរយ ។ ទទួលបានទឹកប្រាក់សរុប ១២,៤ ពាន់លានដុល្លារ ពីការនាំចេញទំនិញអេឡិចត្រូនិច, កុំព្យូទ័រ និងគ្រឿងបន្លាស់ គឺកើនឡើង ២៨,៦ ភាគរយ និងទទួលបានទឹកប្រាក់សរុប ៥,៥ ពាន់លានដុល្លារអាមេរិក ពីផលិតផលស្បែកជើង ដោយកើនឡើង ១,៣ ភាគរយ ។

ប្រភពបន្តថា នៅចន្លោះខែមករា និងមេសា, សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលធំជាងគេរបស់វៀតណាម សរុបទឹកប្រាក់ ២០,៣ ពាន់លានដុល្លារ ។ បន្ទាប់មកគឺប្រទេសចិន, ការនាំចូលពីចិនរបស់វៀតណាម មានប្រហែល ​១៣,១ ពាន់លានដុល្លារ និងនាំចូលពីសហភាពអ៊ឺរ៉ុប ប្រហែលទឹកប្រាក់ ១០,៧ ពាន់លានដុល្លារ ។

ប្រភពបន្តថា ក្នុងរយៈពេលដូចគ្នានេះ ប្រទេសវៀតណាមបានចំណាយ ១៧,៨ ពាន់លានដុល្លារលើការនាំចូលទំនិញអេឡិចត្រូនិច, កុំព្យូរទ័រ និងគ្រឿងបន្លាស់ គឺកើនឡើង ១២,៥ ភាគរយ, ស្មើតម្លៃ ១១,៥ ពាន់លានដុល្លារ លើគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ដទៃផ្សេងទៀត ធ្លាក់ចុះ ០,១ ភាគរយ, ចំណាយទឹកប្រាក់ ៤,៣ ពាន់លានដុល្លារ នាំចូលលើ​ស្មាតហ្វូន និងគ្រឿងបន្លាស់ គឺកើនឡើង ១២ ភាគរយ និង ទឹកប្រាក់ ៣,៦ ពាន់លានដុល្លារ ចំណាយលើការនាំចូលទៅលើសម្លៀកបំពាក់ គឺមានការធ្លាក់ចុះ ១០,៩ ភាគរយ ។

ជាមួយគ្នានេះដែរ ប្រទេសចិន នៅតែជាប្រទេសនាំចេញធំជាងគេរបស់វៀតណាម បានសរុបទឹកប្រាក់ ២២,៧ ពាន់លានដុល្លារ, បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង បានទឹកប្រាក់ចំនួន ១៥,៥ ពាន់លានដុល្លារ និងបណ្តាប្រទេសអាស៊ានមានចំនួន ៩,៩ ពាន់លានដុល្លារអាមេរិក។

កាលពីឆ្នាំ ២០១៩ ពាណិជ្ជកម្មសរុបរបស់វៀតណាម បានទឹកប្រាក់សរុបជិត ៥១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញ​បានទឹកប្រាក់សរុបជិត ២៦៣,៥ ពាន់លានដុល្លារ ។ ប្រទេសវៀតណាមនេះបានបង្ហាញអតិរេកពាណិជ្ជកម្ម ជាង ៩,៩ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

មិត្ត710861939

· 2020-05-06

Hi

មិត្ត394833452

· 2020-05-03

Hello

ID77211044

· 2020-05-02

ចាញ់ខ្មែរ

Long Che

· 2020-05-01

sosi

មិត្ត819044976

· 2020-05-01

wow

Call0978095007

· 2020-04-29

hello

មិត្ត394833452

· 2020-04-29

សុំឡាច១មកបងៗៗ

Both1

· 2020-04-29

wow

Sreyneat

· 2020-04-29

ល្អហើយចឹង

Sopheav

· 2020-04-29

ត្រេកអរ

Pengleng

· 2020-04-29

អបអរសាទរ

  • 1
ទៅកាន់