TNAOT News

· 2020-04-30

យន្តហោះចម្បាំងអង់គ្លេស​ ហោះស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ី

#អង់គ្លេស# #រុស្ស៊ី# #សង្គម# #យន្ដហោះទម្លាក់គ្រាប់បែក# #ន័រវ៉ែស# #នយោបាយជាតិ#

9743

យន្តហោះចម្បាំង​របស់កងកម្លាំងជើងអាកាសអង់គ្លេស ​បានហោះហើរ​ស្ទាក់​យន្តហោះរុស្ស៊ី​២គ្រឿង ដែលបានហោះចូលកៀក​ដែនអាកាស​របស់ន័រវ៉ែស។ ក្រសួងការពារជាតិអង់គ្លេស​ប្រកាស​ដូច្នេះ​ បន្ទាប់ពី​សកម្មភាព​បានកើតឡើង​ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ 

ប្រភពព័ត៌មាន Sky បានផ្សាយ​ នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០២ ថា យន្តហោះ​ប្រតិកម្មរហ័ស (QRA) អមដោយយន្តហោះចាក់ប្រេង បានហោះចេញពីមូលដ្ឋានជើងអាកាស RAF Brize Norton ស្ថិតនៅក្នុងតំបន់ Oxfordshire ។ ដោយមានការសហការជាមួយ​កង​កម្លាំង​ជើងអាកាស នៃប្រទេសន័រវ៉ែសផង ក៏បានជួបប្រទះជាមួយយន្តហោះរុស្ស៊ី Tu-142 'BEAR-F ដែល​ស្ថិតនៅលើដែនអាកាស​អន្តរជាតិ​ ពីលើដែនសមុទ្រ​ប្រទេសន័រវ៉ែស ​និងសមុទ្រខាង​ជើង។ 

គួរបញ្ជាក់ថា ការហោះហើររបស់រុស្ស៊ី​ នៅពេលនេះ​បានរងនូវការថ្កោលទោស ដោយសារ​ចំពេល​​គ្រប់គ្នា​ ជាប់រវល់នឹង​បញ្ហាជំងឺកូវីដ​១៩​ ដែលកំពុងរាតត្បាត ។ 

លោក Marshal Mike Wigston នាយអគ្គសេនាធិការចម្រុះ និងជាមេបញ្ជាការ​កង​កម្លាំង​ជើងអាកាស​អង់គ្លេស​ បានថ្លែងថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់​បែកសេស​សល់ពីសម័យសង្គ្រាមត្រជាក់របស់រុស្ស៊ីនេះ មិនបានគោរពទៅតាមបទបញ្ជាការចរាចរ​ណ៍លើដែនអាកាសអន្តរជាតិនោះឡើយ។ នេះជាគំរាមកំហែង​ដល់​យន្តហោះស៊ីវិល និង​យន្តហោះយោធាផងដែរ។ 

ប្រភពបន្តថា ក្រោយ​ពីការហោះស្ទាក់របស់យន្តហោះចម្បាំង​អង់គ្លេសនោះមក ទបយន្តហោះ​ទម្លាក់គ្រាប់រុស្ស៊ីទាំង​២គ្រឿង​នោះ​បានហោះចេញទៅ​បាត់។ 

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ យន្តហោះរុស្ស៊ី បានចូលកៀកដែនអាកាស​គ្រប់​គ្រង​ដោយអង់គ្លេស ហើយនាំឲ្យមានការ​ហោះស្ទាក់ និងបណ្តេញចេញពីយន្តហោះ​ចម្បាំង​អង់គ្លេស​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស