TNAOT News
· 2020-04-30
Lee Min Ho និង Kim Go Eun កាន់តែស៊ីជម្រៅនៅភាគថ្មីរឿង «The King: Eternal Monarch»
#Lee Min Ho# #The King: Eternal Monarch# #តារាសម្ដែង# #Kim Go Eun# #កម្សាន្ត# #ភាពយន្តអន្តរជាតិ#
2190
ក្នុងរឿង «The King: Eternal Monarch» ភាគថ្មី តារាសម្ដែង Lee Min Ho និង Kim Go Eun កាន់តែដល់វគ្គស្និទ្ធនឹងគ្នាខ្លាំងទៅៗហើយ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមើលទៅពួកគេកាន់តែស៊ីជម្រៅក្នុងភាគថ្មីនេះ។
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ SBS បានចេញរូបភាពរបស់ភាគថ្មីនៃរឿងភាគសម្ដែងដោយ Lee Min Ho និង Kim Go Eun ដែលភាគថ្មីនេះនឹងចាក់ផ្សាយនៅថ្ងៃទី ០១ ខែឧសភានេះហើយ។
រូបភាពក្នុងភាគថ្មីនៃរឿងនេះ Lee Min Ho និង Kim Go Eun កាន់តែឈានដល់វគ្គស្និទ្ធ និងបម្រុងនឹងថើបគ្នា ស្របពេលរឿងក៏កាន់តែចាប់ផ្ដើមចូលដល់វគ្គសំខាន់ៗ ដែលធ្វើឲ្យអ្នកគាំទ្រដាច់ភាគមិនបាន។ ការបង្ហាញរបស់ SBS ពេលនេះកាន់តែធ្វើឲ្យអ្នកមើលទន្ទឹងថ្ងៃចាក់ផ្សាយមកដល់ឆាប់ៗ។
«The King: Eternal Monarch» បង្កប់សាច់រឿងអំពីអធិរាជរបស់កូរ៉េមាននាមថា Lee Gon (សម្ដែងដោយ Lee Minho) អ្នកដែលព្យាយាមបិទទ្វារឆ្លងទៅពិភពផ្សេងទៀតបាន។ ទ្វារនោះហើយជាកន្លែងដែលត្រូវបានបើកដោយសារបិសាចដែលបណ្ដោយឲ្យមានអ្វីម្យ៉ាងដែលមានមហិទ្ធិឬទ្ធិខ្លាំងអាចចូលទៅក្នុងពិភពមនុស្សបាន៕
ប្រភព៖ koreaboo
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
BREAKING NEWS! នាយករដ្ឋមន្ត្រីសិង្ហបុរី LEE នឹងចុះចេញពីតំណែងថ្ងៃទី១៥ ឧសភា ហើយត្រូវជំនួសដោយលោក LAWRENCE WONG
កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធកងទ័ពជើងទឹក ស្របពេលការគំរាមកំហែងរបស់កូរ៉េខាងជើង
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច
យោបល់ទាំងអស់ (0)