TNAOT News
· 2020-04-30
រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់សហគមន៍ជនជាតិដើមភាគតិច អំពីកម្មវិធីអប់រំតាមវិទ្យុ
#COVID-19# #ក្រសួងអប់រំយុវជន# #ចំណេះដឹង# #សិស្សានុសិស្ស# #អ្នកអាណាព្យាបាល# #អប់រំ និងការងារ#
9139
ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈឲ្យសិស្សានុសិស្ស ដែលជាជនជាតិដើមភាគតិចអាចបន្តការរៀនសូត្រនៅផ្ទះបាន ក្រសួងអប់រំយុវជន និងកីឡា បានសហការជាមួយអង្គការ UNICEF អង្គការ Care ក៏ដូចជា GPE ដើម្បីរៀបចំនូវ កម្មវិធីសិក្សា តាមវិទ្យុសម្រាប់សាលាពហុភាសា ។ នេះបើតាមការឲ្យដឹងពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។
តាមរយៈវីដេអូឃ្លីបបង្ហោះលើហ្វេសប៊ុកផេក ក្រសួងអប់រំយុវជន និងកីឡា លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ការអប់រំតាមវិទ្យុនោះ ដើម្បីជួយដល់កុមារជនជាតិដើមភាគតិចបានសិក្សានៅផ្ទះ មាន២ភាសាសម្រាប់ខេត្តរតនគិរី គឺភាសាគ្រឹង និងទំពួន ចំណែកខេត្តមណ្ឌលគិរីមានតែមួយភាសារទេគឺ ភាសាព្នង។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស សូមតាមដាននូវកម្មវិធីចាក់ផ្សាយ តាមវិទ្យុនេះ ហើយបង្កលក្ខណៈឲ្យកូនចៅបានរៀនសូត្របានពេញលេញទៅតាមកម្មវិធីសិក្សា។ មួយវិញទៀត លោករដ្ឋមន្ត្រី ក៏ស្នើដល់លោកគ្រូអ្នកគ្រូ ជួយទៅដល់មាតាបិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស ដើម្បីពន្យល់ឲ្យសិស្សានុសិស្សបន្តរៀនសូត្របាន។
ចំពោះកម្មវិធីលម្អិត ក្រសួងនឹងឲ្យមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏ឆ្លៀតក្រើនរំឮកដល់ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ខ្ជាប់ស្តង់ដាអនាម័យ លាងដៃឲ្យបានញឹកញាប់ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជននិងកីឡា ឲ្យបានខ្ជាប់ខ្ជូនដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកកាសែតជើងចាស់ម្នាក់ដែលត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ ទទួលមរណភាពហើយ
ទម្លាប់ដ៏ល្អ និងសាមញ្ញទាំង ៧ យ៉ាងរបស់មហាសេដ្ឋីលើពិភពលោក ដែលយើងគ្រប់គ្នាគួរតែអនុវត្តន៍តាម បើចង់ឱ្យជីវិតមានបានដូចគេ
អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)