
TNAOT News
· 2020-04-30
ទឹកប្រាក់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនដល់ជាង ២៣លានដុល្លារ
#COVID-19# #សុខភាព# #ជំងឺ# #មូលនិធិប្រយុទ្ធកូវីដ១៩# #ទឹកប្រាក់#
2975
ភ្នំពេញ៖ ទឹកប្រាក់ជួយឧបត្ថម្ភពីសប្បុរសជននានា និងទឹកប្រាក់វិភាគទានប្រាក់បៀវត្សពីថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប បានកើនដល់ជាង ២៣លានដុល្លារហើយ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។
របាយការណ៍ពីក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤ ០១៧ ០៥៨.២៦ ដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ នៅមានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៧ ០១៥ នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨ ៣៨៥ ១០៧ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានសោយទិវង្គតក្នុងជន្មាយុ ៨៨ ឆ្នាំ

Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ

លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ

យោបល់ទាំងអស់ (0)