
TNAOT News
· 2020-04-30
សម្តេច ហ៊ុន សែន៖ អាស៊ានជាស្នូលមួយនៃនយោបាយការបរទេសកម្ពុជា
#អាជីវកម្ម# #កិច្ចសហប្រតិបត្តិការ# #សង្គម# #សម្តេច ហ៊ុន សែន# #អាស៊ាន#
6936
ភ្នំពេញ៖ ក្នុងការអបអរសាទរ ខួប២១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន លើហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ថ្ងៃទី៣០ ខែមេសា គឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។
ប្រមុខរដ្ឋាភិបាលកម្ពុជាថា ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

សម្តេចធិបតីរំភើប និងមោទនភាព ដែលពាក្យ MADE IN CAMBODIA បង្ហាញលើតួរថយន្តដែលទទួលស្គាល់ជាផ្លូវការដោយអន្តរជាតិ

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

កីឡានារីជិះស្គីសេរីជនជាតិចិន Xu Mengtao នឹងបម្រើជាអ្នកកាន់ទង់ជាតិនៃគណៈប្រតិភូកីឡាចិនក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅ Harbin

យោបល់ទាំងអស់ (0)