- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
ការអត់ការងារធ្វើនៅអាមេរិក កើនឡើង៣០លាន ដោយការរាតត្បាតពីកូវីដ១៩
យោងតាមសារព័ត៌មានរុស្ស៊ី RT បានផ្សាយនៅថ្ងៃទី៣០ ខែមេសា ថា ក្រសួងការងារអាមេរិក គ្រោងនឹងចេញតួលេខពីការអត់ការងារធ្វើប្រចាំសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ខណ: អ្នកវិភាគសេដ្ឋកិច្ច អះអាងថា ពលរដ្ឋអាមេរិក ចំនួន៣,៥លាននាក់ បានដាក់ពាក្យសុំអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៥ ខែមេសា។
ចំនួននេះនឹងបន្ថែមទៅលើចំនួនអត់ការងារធ្វើ ចំនួន៤,៤២៧លាន កាលពីសប្ដាហ៍មុន នាំឲ្យចំនួនការអត់ការងារធ្វើកើនឡើង សរុបយ៉ាងតិច៣០លាននាក់ ដោយគិតត្រឹមអំឡុងពេល នៃការបិទប្រទេស ក្នុងរយ:ពេល៦សប្ដាហ៍ ដោយសារការផ្ទុះរាតត្បាត នៃវីរុសកូរ៉ូណា។
ក្រុមសេដ្ឋវិទូបានប៉ាន់ប្រមាណថា ចំនួនពលរដ្ឋអាមេរិកាំង ដែលគ្មានការងារធ្វើ នៅក្នុងខែមេសា នឹងកើនឡើងច្រើនជាងកំណត់ត្រា ក្រោយសង្គ្រាមលោកលើកទី២។
លោក Andrew Hollenhorst ជាសេដ្ឋវិទូ នៃ Citigroup នៅបុរីញូវយ៉ក បានថ្លែងថា អត្រា នៃការអត់ការងារធ្វើ នៅអាមេរិក នឹងកើនឡើងខ្ពស់បំផុត នៅចន្លោះពីខែមេសា ដល់ខែឧសភា។ ប៉ុន្ដែចំនួនការអត់ការងារធ្វើនេះ នឹងថយចុះមកវិញ នៅក្នុងខែមិថុនា ដោយសារការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងខែនោះដែរ កម្ចីអាជីវកម្មខ្នាតតូច ក៏ត្រូវលើកលែង ហើយនិយោជិត ក៏ត្រូវជួលឲ្យធ្វើការឡើងវិញ។
ការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យអាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ដល់ ១ ០៦៤ ៥៧២នាក់ ក្នុងនោះជាសះស្បើយ ១៤៧ ៤១១នាក់ និងស្លាប់ ៦១ ៦៦៩នាក់ ខណ:ចំនួនអ្នកឆ្លងសរុប នៅលើពិភពលោក ៣ ២៣២ ០៦២នាក់ ក្នុងនោះស្លាប់ ២២៨ ៥០៥នាក់ និងជាសះស្បើយ ១ ០០៧ ៨៦៦នាក់៕ ប្រែសម្រួលដោយ Nuon
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។
ការណែនាំពិសេស
អ្នកកើតឆ្នាំខាល ថោះ មមែ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់
TNAOT Morning 6399 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីសម្លរម្ជូរកញ្ឆែតត្រកួនជាមួយត្រួយអំពិល ម្ហូបអាហារលក្ខណៈគ្រួសារ
My Local TV 5485 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីបឹងធម្មជាតិត្រាវកុដិ បោះតង់ អាំងសាច់ ស្ទូចត្រី ថតរូបបានម៉ាអេម!
កម្ពុជា ដែនដីសុវណ្ណភូមិ 13147 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីតារាចម្រៀងនាង Song Ji-a ត្រឡប់មកលើ YouTube ប៉ុន្មានខែ បន្ទាប់ពីរឿងអាស្រូវ ទំនិញប្រណីតក្លែងក្លាយ
Lookingtoday 35 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប