TNAOT News

· 2020-05-11

Sujeong សមាជិកក្រុម Lovelyz គ្រោង​ចេញ​អាល់ប៊ុម​​ទោល​ជាលើកដំបូង​

#ក្រុម Lovelyz# #បទចម្រៀង# #Sujeong# #កម្សាន្ត# #តារាអន្តរជាតិ#

5844

Sujeong សមាជិកក្រុម Lovelyz កំពុង​ត្រៀម​ខ្លួន​​ចេញ​បទ​ចម្រៀងទោល​ដំបូងជាផ្លូវការ​ ហើយ​បច្ចុប្បន្ន​ នាង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលចុង​ក្រោយ​នៃ​ការ​រៀប​អាល់​ប៊ុម​។ ជាមួយគ្នានេះដែរ​ ខាង​ផលិតកម្ម Woollim Entertainment ក៏​បាន​បញ្ជាក់ថា​ ព័ត៌​មាន​នេះ​គឺ​ជា​ការពិត និងបានបញ្ចេញព័ត៌មានខ្លះៗទាក់ទងនិងការចេញបទចម្រៀងទោល ដែលអាល់ប៊ុមនេះនឹងបញ្ជេញនៅថ្ងៃទី ២០ ខែឧសភា​។

អាល់​ប៊ុម​ទោល​របស់​ Sujeong មា​នឈ្មោះថា “Tiger Eyes” នឹងរួមបញ្ចូលទាំងចំណងជើងឈ្មោះដូចគ្នាដែលសរសេរដោយ Seo Ji Eum ដែលធ្លាប់បានធ្វើការក្នុងបទចម្រៀង “Ah-Choo” របស់ក្រុម Lovelyz ។ អ្វីដែលគួរឱ្យរំភើបជាងនេះទៅទៀត Sojeong បានចូលរួមដោយផ្ទាល់នៅក្នុងទិដ្ឋភាពជាច្រើននៃអាល់ប៊ុមរបស់នាងរួមទាំងការសរសេរបទចម្រៀង ហើយ​សម្រាប់​ព័ត៌​មាន​លម្អិត​នៃកាល​បរិច្ឆេទបញ្ចេញ​នឹង​ប្រកាស​នៅ​ថ្ងៃទី២០​ ខែឧសភា​ឆាប់​ៗ​ខាង​មុខ​។ 

គួរបញ្ជាក់ផងដែរថា នេះ​គឺ​ជា​អាល់ប៊ុម​ដំបូង​របស់​ Sujeong ក្នុង​រយៈ​ ៦ឆ្នាំ ចាប់​តាំង​ពីនាង​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជាសមាជិកក្រុម Lovelyz៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស