
TNAOT News
· 2020-05-12
ផលិតកម្ម YG ចេញលិខិតសូមទោសក្រោយ Song Mino ទៅកម្សាន្តនៅក្លិបខណៈ Covid-19 កំពុងរាតត្បាត
#Song Mino# #ក្លិបកម្សាន្ត# #កម្សាន្ត# #តារាអន្តរជាតិ# #Covid-19#
9548
ផលិតកម្ម YG Entertainment បានឆ្លើយតបទៅនឹងសារព័ត៌មានដែលថា Song Mino សមាជិករបស់ក្រុម WINNER ត្រូវបានគេប្រទះឃើញនៅឯក្លិបមួយកន្លែង ទោះបីជាមានគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសម្រាប់ការឃ្លាតឆ្ងាយពីសង្គមដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ។
កាលពីថ្ងៃទី១២ ខែឧសភា យោងតាមសារព័ត៌មានផ្សាយដោយ Dispatch បានប្រាប់ឱ្យដឹងថា Song Mino ត្រូវបានគេប្រទះឃើញក្នុងក្លិបនៅស្រុក Yangyang County នាខេត្ត Gangwon កាលពីថ្ងៃទី៣ ខែឧសភា។
សារព័ត៌មានត្រូវបានចុះផ្សាយព្រមគ្នាជាមួយរូបថតដែលបញ្ជាក់ថា Song Mino បានឡើងច្រៀងបទ “Fiancé” ដោយប្រើមីក្រូហ្វូននៅកន្លែងឌីជេចាក់ភ្លេង។ ក្រោយពេលសារព័ត៌មានត្រូវបានចុះផ្សាយ ផលិតកម្ម YG Entertainment បានចេញលិខិតសូមទោស៖ “ពួកយើងបានបញ្ជាក់ជាមួយ Song Mino ហើយ ថ្មីៗនេះគេបានទៅដើរកម្សាន្តជាលក្ខណះពិសេសជាមួយអ្នកស្គាល់គ្នា។ ពួកយើងសូមទោសដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភ។ ពួកយើងនឹងធ្វើការរិះគិតពិចារណាឱ្យខ្លាំងជាងនេះ ហើយនឹងប្រាប់ឱ្យ Song Mino ប្រកាន់ភ្ជាប់នឹងច្បាប់រក្សាគម្លាតសង្គម និងអនាម័យប្រចាំខ្លួន“៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនអ្នករងរបួសដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងនៅកូរ៉េខាងត្បូង កើនឡើងដល់ ២៩នាក់

រើសពណ៌ក្រែមដែលអ្នកស្រលាញ់ វានឹងបង្ហើបប្រាប់ពីចំណុចទាក់ទាញរបស់អ្នក

អ្នកស្ម័គ្រចិត្តកាកបាទក្រហមជួយសង្គ្រោះបន្ទាន់ចំពោះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

យោបល់ទាំងអស់ (0)