TNAOT News
· 2020-05-21
យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតអាមេរិក ជួបគ្រោះថ្នាក់ពេលហ្វឹកហាត់
#សង្គម# #អាមេរិក# #គ្រោះថ្នាក់# #យន្តហោះចម្បាំង# #នយោបាយជាតិ# #F-35#
4584
យន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់អាមេរិក F-35 បានជួបគ្រោះថ្នាក់ ធ្លាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងពេលហោះហើរហ្វឹកហាត់ជាប្រចាំរបស់ខ្លួន។ នេះជាករណីគ្រោះថ្នាក់យន្តហោះទី២ នៅទីតាំងទាហានអាកាស Eglin ។
យន្តហោះចម្បាំង F-35 Joint Strike Fighter មកពីក្រុមយន្តហោះចម្បាំងលេខ៥៨ កំពុងតែហោះហើរហ្វឹកហាត់ នៅទីតាំងទាហានអាកាស Eglin AFB ស្ថិតនៅភាគខាងលិច Florida សហរដ្ឋអាមេរិក។ ប៉ុន្ដែជាភពសំណាងអាកាសយានិកអាមេរិក បានរួចផុតពីសេចក្តីស្លាប់ ដោយសារបាញ់ឆត្រចេញទាន់ពេលវេលា ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើង នៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា (ម៉ោងក្នុងតំបន់) ហើយយន្តហោះ F-35 បានរងការខូចខាតទាំងស្រុង ។
នេះជាករណីគ្រោះថ្នាក់យន្តហោះចម្បាំងទីពីរហើយ នៅទីតាំងទាហានអាកាស Eglin ក្នុងរយៈពេលមិនដល់១សប្តាហ៍ផង។ កាលពីថ្ងៃទី១៥ ខែឧសភា យន្តហោះចម្បាំង F-22 Raptor ក៏បានជួបគ្រោះថ្នាក់ធ្លាក់ ខណ:កំពុងហោះហើរហ្វឹកហាត់៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)