
TNAOT News
· 2020-05-22
បូចងសក់កំពុងក្លាយជា Fashion មួយដែលពេញនិយមបំផុត សូម្បីតែ K-POP ក៏លេងស្ទីលនេះដែរ
#រឿងនិទាន និងប្រលោមលោក# #Fashion# #តារាកូរ៉េ# #កម្សាន្ត#
2328
បច្ចុប្បន្ន បូចងសក់ កំពុងក្លាយជាម៉ូដពេញនិយមបំផុតសម្រាប់យុវវ័យ ហើយសូម្បីតារាកូរ៉េ ក៏ប្រើស្ទីលនេះតាំងពីឆ្នាំមុន រហូតដល់ឆ្នាំនេះ ហាក់មិនហួសសម័យសោះ ។ ម្យ៉ាងគ្រឿងតែងខ្លួនបែបនេះ មិនពិបាករកទិញឡើយ ហើយតម្លៃវិញក៏មិនថ្លៃដែរ។
ខាងក្រោមនេះជាស្ទីលពេល Kpop ចងសក់ដោយប្រើបូទាំងនេះ៖
១. សមាជិក Black Pink
ក្នុងចំណោមសមាជិកទាំងអស់របស់ Black Pink មាន Rose និង Jennie ចូលចិត្តលេងម៉ូដសក់ដោយប្រើបូចងសក់គួរសមដែរ។ តែបើមើលទៅ Jennie ឧស្សាហ៍លេងម៉ូដនេះជាងគេ មិនតែប៉ុណ្ណោះ ម្ចាស់បទ Solo នៅឆ្លៀតយកបូចងសក់ ធ្វើជាខ្សែដៃថែមទៀតដថែលវាកាន់តែទាក់ទាញមួយបែប។ តាមរយៈតម្លៃបូចងសក់របស់ Rose ពេលពាក់ជាមួយខោអាវឈុតពណ៌សូកូឡានេះ មានតម្លៃ ៧ដុល្លារ។
២. Red Velvet
ក្រុមចម្រៀងស្រីក្នុងផលិតកម្ម SM រូបនេះ មាន Joy និង Seulgi ក៏ពូកែលេងម៉ូដប្រើបូចងសក់មិនចាញ់ក្រុម Black Pink ដែរ។ ពួកគេយល់ថា លើកសក់ឡើងបែបនេះធ្វើឲ្យសម្រស់មើលទៅក្មេងជាងមុន និងមុខប្លែកជាងទម្លាក់សក់។ តាមរយៈតម្លៃបូចងសក់របស់ Joy ពេលពាក់ជាមួយឈុតខោអាវពណ៌សនេះ មានតម្លៃ ១៦០០០ w ( ប្រមាណ១៣ដុល្លារ)។
៣. Twice
ក្រៅពីលេងម៉ូដសក់ជាមួយបូហើយ Nayeon ក្រុម Twice ក៏ប្រើវាធ្វើជាខ្សែដៃដែរ។ មើលទៅពិតជាស្រស់ស្អាត និងសាមញ្ញ ដែលជាស្ទីលមួយពេញនិយមបំផុត។ តាមរយៈតម្លៃបូចងសក់របស់ Nayeon ពេលពាក់ជាមួយខោអាវឈុតពណ៌ខ្មៅនេះ មានតម្លៃ ៨ដុល្លារ៕
ប្រភព៖ kenh 14
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)