
TNAOT News
· 2020-05-22
នេះជាវិធី Report ហ្គេម Jumpy Jumpy ដែលកំពុងធ្វើឱ្យចលាចលខ្លាំងលើហ្វេសប៊ុក
2322
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីវិធី Report ហ្គេម Jumpy Jumpy ដែលកំពុងធ្វើឱ្យមានចលាចលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈហ្គេមនេះបានធ្វើឱ្យមានភាពយល់ច្រលំជាខ្លាំង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង...” ជាដើម។ ការបន្ថែមពាក្យពេចន៍នេះធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះជំពាក់លុយគេទៅវិញ ដែលធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា ក៏បានអំពាវនាវដល់អ្នកលេងហ្គេមទាំងអស់ ត្រូវបញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។ ប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីកុំឱ្យមានការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត សូមអនុវត្តតាមដូចខាងក្រោម៖
- នៅផ្នែកខាងស្តាំ ចុចលើសញ្ញា "…"
- ជ្រើសយក Find Support or Report Post
- ចុច Spam
- ចុច Next
- ចុច Done
នេះជាវិធីប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោលតែម្ដង៖
- ចូលទៅ Settings របស់គណនី Facebook
-ចុចលើពាក្យ Instant Games
- ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove នោះហ្គេមនេះនឹងលុបចេញពីគណនីហ្វេសហ៊ុករបស់អ្នកជាស្រេច៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (7)
Lin juker
· 2020-05-26
😆😆
Keang Seyha Official
· 2020-05-24
ចូម
Look at the world
· 2020-05-24
គេមឆ្កួត
សេង សីហា1
· 2020-05-23
ចាំមេីល ឣស់ពី ហ្គេម នឹង មាន ហ្គេម ឣីទៀត....
ណាផា 29907829
· 2020-05-22
😅😅😅
នីតា 19270993
· 2020-05-22
បើលុបបានលុបទៅហ្គេមនិង
មិត្ត11362466
· 2020-05-22
មុនគេហេីយលេីនេះ😎😎😎😎😄
- 1
ទៅកាន់