
TNAOT News
· 2020-05-23
ទីបំផុត ក្រសួងប្រៃសណីយ៍ចាត់វិធានការ រឿងកាត់លុយទូរស័ព្ទមិនដឹងមូលហេតុហើយ
#សេវា# #ប្រៃសណីយ៍# #បច្ចេកវិទ្យា# #ទូរសព្ទ# #ទូរគមនាគមន៍#
10484
ភ្នំពេញ៖ ក្រោយមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រកវិធីដោះស្រាយជូនពលរដ្ឋបានហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នាពេលកន្លងមក ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរស័ព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងកំពុងជម្រុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
ក្រសួងក៏បានណែនាំឱ្យអ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្ដូគម្រោង ការប្ដូលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាស្ត្រ សេវាស្ដាប់ចម្រៀង លទ្ធផលព័ត៌មានកីឡា សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយមិនបញ្ចេញលេខ ជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យច្បាស់លាស់ជាមុនសិន៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

៨ចំនុចនេះ ដើម្បីធ្វើអោយ ក្រចកស្អាត

យោបល់ទាំងអស់ (148)
មិត្ត446985617
· 2020-05-24
😃😃😃😃
Uon Chomnor
· 2020-05-24
😉
មិត្ត990021168
· 2020-05-24
គ្រប់ប្រពន្ន័កាត់លុយលឿនពិតមែន
មិត្ត287831000
· 2020-05-24
🥰🥰🥰🥰🥰👍
ភឹម បូណា
· 2020-05-24
😃😃
45899811
· 2020-05-24
🤔🤔🤔
ID77332645
· 2020-05-24
មែនល្អហើយចឹង
រិន វិរៈបុត្រ
· 2020-05-24
good
មិត្ត510629273
· 2020-05-24
ខ្ញុំគំទ្រ
AngkorBoy
· 2020-05-24
👍👍👍
Dara Coca
· 2020-05-24
😎
មិត្ត688497311
· 2020-05-24
ល្អ
Nirun_SL
· 2020-05-24
( ꈍᴗꈍ)
ratha ka
· 2020-05-24
😂
ID77119642
· 2020-05-24
🙏🙏🙏🙏🙏
- 1
- 2
- 3
- 4
- 5
- 6
- 10
ទៅកាន់