បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-23

អាមេរិកត្រៀមលក្ខណៈសាកល្បងបរមាណូជាលើកដំបូង ក្នុងរយៈពេល​ជិត​៣០ឆ្នាំ

#ដូណាល់ ត្រាំ# #សង្គម# #សាកល្បង# #បរមាណូ# #នយោបាយជាតិ#

4287

សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្ដិ៍ កាលពីថ្ងៃទី​២២ ខែឧសភា បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍កន្លងមក បានពិភាក្សា​ស្តីអំពីការសាកល្បងគ្រាប់បែកបរមាណូ ជាលើក​ដំបូង ចាប់តាំងពីឆ្នាំ១៩៩២មក។

សារព័ត៌មាន​​វ៉ាស៊ីនតោន សំណើស្តីអំពីការសាកល្បង​បរមាណូ​ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់​ជាមួយមន្ត្រី​សន្តិសុខជាតិ ។ កន្លងមក អាមេរិកបានចោទប្រកាន់ចិន ​និងរុស្ស៊ី​បានសាកល្បង​បរមាណូ ប៉ុន្តែអាមេរិកមិនដែលសាក​ល្បងសោះ។

ប៉ុន្តែបញ្ចប់កិច្ចប្រជុំ មន្ត្រីអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ មិនបានឈានដល់កិច្ចព្រមព្រៀង ក្នុងការសាកល្បងបរមាណូនោះឡើយ។ រហូតមកទល់ពេលនេះ មន្ត្រីទីក្រុង​វ៉ាស៊ីនតោន ​មិនបាន វិភាគអ្វីជុំវិញ​បព័ត៌មានខាងលើនេះឡើយ។

សកម្មភាពខាងលើ​ និងងទង្វើរបស់អាមេរិក បានបង្កក្តីបារម្ភយ៉ាង​ ពីការប្រកួតប្រជែង​អាវុធ ក្នុងពេលអាមេរិកសាកល្បងបរមាណូ ។ បច្ចុប្បន្ន អាមេរិកកំពុងប្រឈមមុខតានតឹងយ៉ាងខ្លាំង​ជាមួយប្រទេសចិន​ ពាក់ព័ន្ធនឹង វិស័យយោធា និងសេដ្ឋកិច្ច ហើយពេលនេះ​ គឺ​បញ្ហាកូវីដ​១៩​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)