បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-27

កាន់តែក្តៅ យោធាចិនបង្កើនការត្រៀមប្រយុទ្ធ​នៅព្រំដែន LAC

#ឥណ្ឌា# #សង្គម# #នយោបាយជាតិ# #LAC# #ស៊ី ជីនពីង#

2840

ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបញ្ជា​ឲ្យកម្លាំងយោធាចិន​ «បង្កើនការត្រៀមប្រយុទ្ធ»​ ជាមួយសេណារីយ៉ូអាក្រក់​ទាំងឡាយ​ណា​ ដែលកើតឡើង ​នៅតាមបន្ទាត់ព្រំដែន​ (LAC) ជាមួយប្រទេសឥណ្ឌា ។ លោក​ប្រធានាធិបតី ក៏បាន​ស្នើឲ្យ​កងកម្លាំង​យោធា​ការពារដែនអធិបតេយ្យ​របស់​ចិន ​ឲ្យបានម៉ឺងម៉ាត់បំផុត ។ នេះបើតាមការផ្សាយរបស់ប្រភព Firstpost ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ 

ប្រភពព័ត៌មានស៊ីនហួ ​បានបញ្ជាក់ថា ការថ្លែង​របស់លោកប្រធានាធិបតី ស៊ី ជីនពីង បែបនេះ ខណៈ​ចូលរួមកិច្ចប្រជុំពេញអង្គ​ជាមួយប្រតិភូ​​យោធារំដោះប្រជាជនចិន និង​កងកម្លាំងប្រដាប់អាវុធ​ប្រជាជនចិន នៅក្នុងសម័យប្រជុំពេញ​អង្គរបស់សភា​ ដែលបាននិងកំពុង​ប្រព្រឹត្ត​ទៅ នាពេលបច្ចុប្បន្ន ។ 

ប្រភពស៊ីនហួ បានបន្តថា លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាឲ្យយោធាគិតអំពីសេណារីយ៉ូ ដែលអាក្រក់បំផុត បង្កើនការបណ្តុះបណ្តាល និងការត្រៀមប្រយុទ្ធបន្ទាន់ ប្រកបដោយប្រសិទ្ធភាព គ្រប់​ស្ថានភាពស្មុគស្មាញ និងការពារដែនអធិបតេយ្យ សន្តិសុខ ហើយការអភិវឌ្ឍឲ្យបានពេញលេញ ។ ជាពិសេស ​បញ្ហាជាក់លាក់ណាមួយ​ ដែលបង្កការគំរាមកំហែងដល់ប្រទេសជាតិ។ 

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានកើតមាន ចំពេលស្ថានភាពប្រឈមមុខឥតឈប់ឈរ បានកើតឡើង​ រវាងយោធាចិន និងឥណ្ឌា ស្ថិតនៅតាមបន្ទាត់ព្រំដែន (LAC) ។ ព្រំដែន​នៅក្នុងតំបន់ Ladakh និង North Sikkim​ រវាងចិន និងឥណ្ឌានោះ គេបានឃើញកម្លាំងយោធា​ទាំងសងខាង​សាងសង់ប៉ុស្តិ៍​យាមកាមថ្មីៗនេះ ជាហេតុបង្កឲ្យមានស្ថានភាពតានតឹង ​។  ប្រភពរ៉យទ័រ អះអាងថា​ ព្រំដែនចិន-ឥណ្ឌា (LAC) នោះ មានប្រវែងជិត ៣ ៥០០ គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស