TNAOT News
· 2020-05-27
រុស្ស៊ី សាកល្បងយន្ដហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tu-22M3M
#Tu-22M3M# #រុស្ស៊ី# #សង្គម# #យន្ដហោះទម្លាក់គ្រាប់បែក# #នយោបាយជាតិ#
10588
ប្រភពព័ត៌មានពីឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ី បានប្រាប់ភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថា យន្ដហោះជំនាន់ទី២ Tu-22M3M ត្រូវបានគេចាត់ទុកថា ជាយន្ដហោះទម្លាក់គ្រាប់បែក មានល្បឿនលឿនជាងសំឡេង ហើយរហូតមកដល់ពេលនេះ យន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបរបស់ប្រទេសរុស្ស៊ី ប្រភេទនេះ ត្រូវបានហោះហើរសាកល្បង ចំនួន៤លើកប្រកបដោយជោគជ័យ ហើយបន្ដសាកល្បង ជាលើកទី៥។
ប្រភពព័ត៌មានដដែល បានបន្ដថា ការហោះហើរលើកទី៥ ក៏បានធ្វើរួចហើយដែរ។ យន្ដហោះមានល្បឿនលឿនជាងសំឡេងនេះ បានហោះហើរប្រកបដោយជោគជ័យ នៅក្នុងការហោះហើរទាំង៤លើក។ យន្ដហោះប្រភេទនេះ បានបង្ហាញសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងដ៏ល្អផងដែរ។
ការិយាល័យរចនាម៉ូដរបស់ក្រុមហ៊ុន Tupolev បានថ្លែងថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3M បានហោះហើរ ប្រកបដោយជោគជ័យជាលើកដំបូងរបស់ខ្លួន នៅក្នុងខែមីនា ឆ្នាំ ២០២០។ រីឯការហោះហើរ សាក ល្បងរបស់យន្ដហោះនេះ នឹងត្រូវចាប់ផ្តើមបន្ដ នាពេលខាងមុខ។ យន្ដហោះទម្លាក់គ្រាប់បែក Tu-22M3M មានល្បឿនលឿននេះ ត្រូវបានអភិវឌ្ឍឲ្យកាន់តែទំនើប ចេញពីយន្ដហោះទម្លាក់គ្រាប់បែកបំពាក់មីស៊ីល ប្រភេទ Tu-22M3 ៕ ប្រែសម្រល ដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រីៗកុំទ្រាំអី! បើបានប្ដីមិនល្អ ក៏កាត់ផ្ដាច់ ដើរចេញទៅ នៅបន្តគ្មានផលល្អទេ
មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
មនុស្សចិត្តទន់ ពិបាកជោគជ័យ! កែប្រែនូវ ៣ ចំណុចនេះបាន អ្នកនឹងមានលាភសំណាងឡើងវិញ
យោបល់ទាំងអស់ (0)