
TNAOT News
· 2020-06-01
កងទ័ពឥណ្ឌាសម្លាប់ក្រុមសង្ស័យភេរវករ១០នាក់ តាមព្រំដែនជាមួយប៉ាគីស្ថាន
#ឥណ្ឌា# #បន្ទាត់ព្រំដែន# #ភេរវកម្ម# #សង្គម# #នយោបាយជាតិ#
4344
ប្រភព Sputnik បានផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា កងទ័ពឥណ្ឌាបានសម្លាប់ជនសង្ស័យជាភេរវករយ៉ាងតិច១០នាក់ នៅតាមខ្សែបន្ទាត់ព្រំដែន ជាប់ជាមួយប្រទេសប៉ាគីស្ថាន ។
ជារឿយៗ ភាគីឥណ្ឌាចោទប្រកាន់ថា ក្រុមភេរវករទាំងនោះ ទទួលបានការបណ្តុះបណ្តាល និងហ្វឹកហ្វឺនពីប៉ាគីស្ថាន ហើយជាការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលអ៊ិស្លាម៉ាបាដ ច្រានចោលពុំទទួលស្គាល់ ។
សកម្មភាពទប់ស្កាត់របស់កងកម្លាំងឥណ្ឌា កាលពីថ្ងៃទី១ ខែមិថុនា នោះ គឺស្ថិតនៅតំបន់ Jammu និង Naushera ដែនដីកាស្មៀរ ដោយសម្លាប់ភេរវករ ចំនួន១០នាក់ ។ ឥណ្ឌា អះអាងថា ភេរវករទាំងនោះទទួលបានការហ្វឹកហាត់ពីភាគីប៉ាគីស្ថាន ។
គួរជម្រាបថា តំបន់ស ឬ LoC នៅតាមបន្ទាត់ព្រំដែនឥណ្ឌាប៉ាគីស្ថាន តែងតែផ្ទុះឡើងនូវអំពើហិង្សា បាញ់ប្រហារគ្នាឆ្លងកាត់ព្រំដែន រវាងទាហានឥណ្ឌា និងប៉ាគីស្ថាន ។ ភាគីទាំង២ ចោទប្រកាន់ថា ភាគីម្ខាងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់រៀងៗខ្លួន ។ ឆ្នាំ២០២០នេះ ចាប់តាំងពីក្រោយការបាញ់ប្រហារ នៅខែមេសានោះមក ការរំលោភបំពានលើកិច្ចព្រមព្រៀង ឈប់បាញ់របស់ប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានកត់ត្រាថា មានប្រហែល២ ៥០០លើក ។
ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែជាប្រទេសមានអាវុយនុយក្លេអ៊ែរ ដូចគ្នា និងធ្លាប់ផ្ទុះសង្គ្រាមដណ្តើមការគ្រប់គ្រងដែនដីតំបន់កាស្មៀរនាគ្រាកន្លងមក ។ ជម្លោះរវាងប្រទេសទាំងពីរ បានកើតឡើង ចាប់តាំងពីឆ្នាំ១៩៤៧រហូតមក ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុតគឺស្រ្តីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

រឿងដែលគិត

ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

យោបល់ទាំងអស់ (40)
Sopheak88
· 2020-06-10
😯😯😯😯😯😯
នីតា 19270993
· 2020-06-02
😊😊
Brak Sreyleak
· 2020-06-02
😲😲😲😲
យ៉ាដា 90104913
· 2020-06-02
😊😊
Chan Visa
· 2020-06-02
😮😮😥
ID868224
· 2020-06-02
😥😮😥
ណាផា 29907829
· 2020-06-02
😊😊
Bros Number093
· 2020-06-02
😮😮😮😮
LimPhana
· 2020-06-02
👍👍
មិត្ត357333435
· 2020-06-02
ដាក់ទៅ
A JJ nan
· 2020-06-02
អគុណសម្រាប់កាចែករំលែក😤
មិត្ត446985617
· 2020-06-02
😃😃😃
Keang Seyha Official
· 2020-06-02
ចុម សាហាវ
Sokun.MEAS
· 2020-06-02
ជម្រោះព្រំដែនប្រទេស
ផ្កាឈូក-lotus flower
· 2020-06-02
🤔🤔🤔
- 1
- 2
- 3
ទៅកាន់