
Sabay
· 2020-06-01
Xperia 1 II មានមុខងារពិសេសមួយពេលសាកថ្ម ថ្មអត់ឡើង % ទេ
#Xperia 1 II# #បច្ចេកវិទ្យា# #ទូរសព្ទ# #Game Enhancer#
7930
Sony Xperia 1 II មានបំពាក់មកជាមួយនូវថ្មទំហំ ៤០០០ mAh ដែលទ្រាំទ្រការសាកថ្មល្បឿនលឿន កម្លាំង ២១វ៉ាត់។ វាក៏មាននូវមុខងារមួយឈ្មោះថា "H.S. Power Control” ដែលវាជាផ្នែកមួយនៃ "Game Enhancer” ជាមុខងារដែលអាចជួយរក្សាអាយុកាលរបស់ថ្មបានយូរអង្វែង សម្រាប់អ្នកចូលចិត្តលេងហ្គេម។
នៅពេលដំណើរការមុខងារ H.S. Power Control នេះ ស្មាតហ្វូននឹងប្រើប្រាស់ថាមពលដែលបានពីឆ្នាំងសាកដោយផ្ទាល់ដើម្បីដំណើរការ ដោយវាមិនប្រើប្រាស់ថាមពលថ្មទូរសព្ទ ហើយថ្មក៏មិនសាកភ្លើងដែរ (មិនឡើង %)។
មុខងារនេះអាចមានប្រយោជន៍សម្រាប់ការលេងហ្គេមកម្លាំងខ្លាំងរយៈពេលយូរ និងសម្រាប់អ្នកចូលចិត្តលេងហ្គេមបណ្ដើរដោតឆ្នាំងសាកបណ្ដើរ ដោយការលេងប្រភេទនេះអាចធ្វើឲ្យទូរសព្ទឡើងកម្លាំងខ្លាំង និងប្រើថាមពលថ្មច្រើនទៀត។ កម្ដៅក្ដៅគឺមិនល្អសម្រាប់សុខភាពថ្មនោះឡើយ ដែលអាចឲ្យថ្មទូរសព្ទងាយនឹងបាត់បង់សមត្ថភាពផ្ទុករបស់វា។ ដូចនេះជាមួយមុខងារ H.S. Power Control អ្នកចូលចិត្តលេងហ្គេមនឹងលែងបារម្ភលើបញ្ហាឆាប់ខូចថ្ម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក

មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

ចូលរួមរំលែកទុក្ខ! តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជួបទុក្ខធំដោយម្ដាយជាទីស្រឡាញ់បានទទួលមរណភាព

មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

យោបល់ទាំងអស់ (0)