
TNAOT
· 2020-06-02
”ខ្មែរធ្វើបាន” “សិលាចាំស្នេហ៍” និង ”ដើមឈើចាំស្នេហ៍” ជាពាក្យទាក់ទាញថ្មីក្នុងខេត្តព្រះសីហនុ
#សម្តេច ហ៊ុន សែន# #ដើមឈើ# #ទេសចរណ៍# #ខេត្តព្រះសីហនុ# #តំបន់ទេសចរណ៍#
3783
សីហនុ៖ នៅពេលអញ្ជើញធ្វើដំណើរឆ្លងកាត់ ពីទីតាំងឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូរត្រេះ កាលពីព្រឹកថ្ងៃទី ១ មិថុនា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រសិទ្ធិនាមឈ្មោះ ដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការក្នុងនោះមានដូចខាងក្រោម៖
ទី ១ “ខ្មែរធ្វើបាន” ពាក្យនេះ នឹងឆ្លាក់នៅលើជញ្ជាំងភ្នំ ដែលបានកាត់ពុះជ្រែកភ្នំធ្វើផ្លូវចុះមកក្រោម ហើយបត់ឆ្វេងឡើងទៅលើភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។
ទី២ “សិលាចំាស្នេហ៍“ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវ ពេលធ្វើដំណើរចុះមកពីផ្លូវលើទួលភ្នំចុះមកក្រោម។
និងទី៣ “ ដើមឈើចាំស្នេហ៍ “ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហើយចុះមកក្រោមបន្តិច គឺមានដើមឈើធំមួយដើមដុះនៅចំកណ្តាលផ្លូវ ដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។
ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡើងចុះ ឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាម គឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដែលសង្ឃឹមថា នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រីយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)