
TNAOT News
· 2020-06-02
កងទ័ពរុស្ស៊ី ធ្វើសមយុទ្ធយោធានៅកណ្ដាលប្រទេស បញ្ចៀសស្ថានការណ៍តានតឹង
#សមយុទ្ធ# #ណាតូ# #រុស្ស៊ី# #សង្គម# #អាមេរិក# #នយោបាយជាតិ#
6062
មន្រ្ដីយោធាជាន់ខ្ពស់រុស្ស៊ី បានថ្លែង កាលពីថ្ងៃទី១ ខែមិថុនា ថា កងទ័ពរុស្ស៊ី នឹងមិនធ្វើសមយុទ្ធយោធា នៅជិតប្រទេសជាសមាជិកអង្គការណាតូនោះទេ នៅឆ្នាំនេះ ហើយនេះក៏ជាការបន្ធូរបន្ថយស្ថានការណ៍ តានតឹងជាមួយអាមេរិក និងសម្ពន្ធមិត្តរបស់អាមេរិក។
សារព័ត៌មាន Interfax បានចេញផ្សាយ នៅថ្ងៃទី២ ខែមិថុនា ថា លោកឧត្ដមសេនីយ៍ Sergei Rudskoy ប្រធាននាកដ្ឋានប្រតិបត្ដិការដ៏សំខាន់របស់រុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូ កំពុងតែបន្ដលេងល្បែងសង្គ្រាម នៅជិតព្រំដែនរបស់រុស្ស៊ី។ អង្គការណាតូ បានដាក់សំណើលើសំណើរបស់រុស្ស៊ី ទាមទារឲ្យមានកម្រិតសកម្មភាពយោធាទៅវិញទៅមក។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា យើងនឹងបន្ដបន្ធូរបន្ថយនូវស្ថានការណ៍ នៅក្នុងតំបន់អឺរ៉ុប។ ក្នុងឆ្នាំនេះ រុស្ស៊ី នឹងមិនមានផែនការណាមួយ ដើម្បីធ្វើសមយុទ្ធ នៅជិតព្រំដែនប្រទេសជាសមាជិករបស់អង្គការណាតូនោះឡើយ។ ប៉ុន្ដែរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ ឈ្មោះ «Kavkaz-2020» នៅខែកញ្ញា ចូលជ្រៅមកក្នុងប្រទេស។ រីឯកន្លែងសម្រាប់ធ្វើសមយុទ្ធនោះ ក៏បានត្រៀមរួចរាល់អស់ហើយ ដោយមានទាំងកងទ័ព មកពីប្រទេសលោកខាងលិចចូលរួមផងដែរ។
លោកឧត្ដមសេនីយ៍ បានចង្អុលបង្ហាញការធ្វើសមយុទ្ធ កាលពីពេលថ្មីៗនេះរបស់អង្គការណាតូ នៅក្នុងសមុទ្រ Barents គឺជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់ ក៏ដូចជា ការបង្កើនការហោះហើរយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពបំពាក់នុយក្លេអ៊ែរ នៅក្បែរព្រំដែនរុស្ស៊ី និងជើងហោះហើរស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅជិតមូលដ្ឋានកងទ័ពរុស្ស៊ី នៅក្នុងប្រទេសស៊ីរី ជាដើម។
បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា លោកឧត្ដមសេនីយ៍ Rudskoy បានស្ដីបន្ទោសទៅលើអាមេរិក និងសម្ពន្ធមិត្ដ បន្ដចង់បំផ្លាញសន្ដិសុខ នៅក្នុងតំបន់អឺរ៉ុប ក្រោមលេសទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (44)
មិត្ត870377157
· 2020-06-11
👍👍👍
ផែមុន្នីរត្ន័
· 2020-06-11
😲😲😲😲😲😲😲
FAN DK
· 2020-06-10
😮😮😮
Vet Rathna
· 2020-06-05
😯😯😯😯😯
ឡុងអុី
· 2020-06-04
អូសាហាវ
IDបុប្ផា77517514
· 2020-06-04
😮😮😮
ID77210153
· 2020-06-03
😯😯😯
On丨The乛SEYHA
· 2020-06-03
😍😍😍😍😍🤝🤝🤝🤝🤝
On丨The乛SEYHA
· 2020-06-03
👍👍👍
មិត្ត270336869
· 2020-06-03
😦😧
មិត្ត87678465
· 2020-06-03
🙄🙄🙄
Pheakdy
· 2020-06-03
👍👍👍👍👍
មិត្ត457216851
· 2020-06-03
🤗🤗🤗
lim phana
· 2020-06-03
👍👍👍
មិត្ត94248887
· 2020-06-03
គួរអោយខ្លាចអាវុធដ៏ទំនើបៗ😱
- 1
- 2
- 3
ទៅកាន់