បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-03

យន្តហោះចម្បាំងអង់គ្លេស​ហោះស្ទាក់​យន្តហោះ​ស៊ើបការណ៍រុស្ស៊ី IL-20 នៅសមុទ្រ​បាល់ទិក

#អង់គ្លេស# #រុស្ស៊ី# #យន្ដហោះស៊ើបការណ៍# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ#

5592

កងទ័ពជើងអាកាស​អង់គ្លេស ​បានប្រកាសថា យន្តហោះចម្បាំង​របស់ខ្លួន ​បាន​ហោះស្ទាក់​​យន្តហោះស៊ើបការណ៍ IL-20 របស់រុស្ស៊ី​មួយ​គ្រឿង​ នៅពីលើ​តំបន់សមុទ្រ​បាល់​ទិក ។ 

បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Almasdarnews កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០​​​ បានបញ្ជាក់ថា កងកម្លាំងជើងអាកាស​អង់គ្លេស ​បានចេញ​ថ្លែងការណ៍​​បញ្ជាក់ថា​ យន្តហោះចម្បាំង​មួយគ្រឿង​របស់ខ្លួន​បានហោះចេញពីមូលដ្ឋានកងទ័ពអាកាស​ ប្រចាំនៅប្រទេសតំបន់អឺរ៉ុប Lithuania ជាទីដែល​បាននិងកំពុងឈរជើង​​ បំពេញបេសកកម្ម​​ តាមក្របខ័ណ្ឌរបស់អង្គការណាតូ​នោះ បានទៅស្ទាក់​យន្តហោះរុស្ស៊ី​មួយគ្រឿង ស្ថិតនៅពីលើសមុទ្របាល់ទិក ។ 

ប្រភពព័ត៌មានដដែល បានបន្ដថា​ ប្រតិបត្តិការនេះ​ទទួលបានជោគជ័យ ដោយបានបណ្តេញ​យន្តហោះ​រុស្ស៊ី ​ឲ្យចាកចេញឆ្ងាយទៅ។ ភាគីរុស្ស៊ី​ នៅមិនទាន់អត្ថាធិប្បាយបែបណានៅឡើយទេ នៅជុំវិញ​បញ្ហានេះ ។ 

ក្រសួងការពារជាតិរុស្ស៊ី​ កាលពីពេលកន្លងមក ​ធ្លាប់បានប្រកាសថា រាល់ការហោះហើរ​ទាំងអស់​យន្តហោះ​របស់ខ្លួន ​គឺអនុវត្ត​ទៅតាម​ច្បាប់ទម្លាប់​អន្តរជាតិ​ ដែលបានចែង​ស្តីអំពី​ការចរាចរណ៍តាមដែនអាកាស ​។

គួរជម្រាបជូនផងដែរថា​ យន្តហោះចម្បាំងអង់គ្លេស​ បានចូលរួម​បេសកកម្មជាមួយ​អង្គការណាតូ ត្រួតពិនិត្យ​ដែនអាកាស​​ នៅប្រទេស​តំបន់​សមុទ្រ​បាល់ទិក​ ចាប់តាំងពីឆ្នាំ​២០០៤រៀងរហូតមក ។ 

សប្តាហ៍​មុនកម្លាំងជើងអាកាសរុស្ស៊ី​ បានហោះស្ទាក់​យន្តហោះស៊ើបការណ៍​អាមេរិក​មួយគ្រឿង ខណៈស្ថិតនៅ​ពីលើតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត។ រុស្ស៊ីធ្លាប់បានធ្វើបែបនេះ ចំនួន​៣លើក នៅក្នុងឆ្នាំ២០២០នេះ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស