
TNAOT News
· 2020-06-04
កងទ័ពឥណ្ឌាសង់ផ្លូវយន្ដហោះចម្បាំងចុះចត ត្រៀមសង្រ្គាមជាមួយប្រទេសជិតខាង
#ឥណ្ឌា# #ផ្លូវរត់# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ#
9089
ស្របពេលស្ថានការណ៍ កាន់តែតានតឹងជាមួយនឹងប្រទេសចិន និងប៉ាគីស្ថាន ដែលជាប្រទេសជិតខាងនោះ កងទ័ពឥណ្ឌា បានចាប់ផ្ដើមសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំង ចុះចតបន្ទាន់ មានចម្ងាយ៣គីឡូវម៉ែត្រ ស្របនឹងផ្លូវជាតិ Srinagar ឆ្ពោះទៅកាន់ Jammu ស្ថិតនៅភាគខាងត្បូង ស្រុក Anantnag តំបន់កាស្មៀរ។
បើតាមសារព័ត៌មាន Deccanherald បានផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ថា ការសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំងនេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី១ ខែមិថុនា មកម៉្លេះ។ ការងារនេះនឹងត្រូវធ្វើបានលឿនបំផុត តាមតែអាចធ្វើបាន។ ប៉ុន្ដែរហូតមកដល់ពេលនេះ ដីត្រូវបានចាក់បំពេញអស់ហើយ ហើយការសាងសង់ផ្លូវនេះ បានសាងសង់ដោយក្រុមហ៊ុនសំណង់ក្នុងស្រុកមិនល្បីល្បាញមួយ ឈ្មោះ Fetch Constructions ។ ការសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំងឥណ្ឌា បានកើតឡើង ក្រោយពេលមានស្ថានការណ៍កាន់តែតានតឹងជាមួយនឹងប្រទេសជិតខាង រួមមាន ចិន និង ប៉ាគីស្ថាន ដែលជាប្រទេសមាននុយក្លេអ៊ែរច្រើនដូចគ្នា។
មន្រ្ដីយោធាឥណ្ឌា បានឲ្យដឹងថា ផ្លូវរត់របស់យន្ដហោះចម្បាំងនេះ សាងសាងនៅជាប់នឹងផ្លូវជាតិ NH-44 ស្ថិតក្នុងតំបន់ Bijbehara ។ ផ្លូវនេះក៏អាចនឹងត្រូវប្រើប្រាស់ សម្រាប់យន្ដហោះចម្បាំង ចុះចតបន្ទាន់ ក្នុងគ្រាមានសង្រ្គាមកើតឡើង ហើយព្រលានយន្ដហោះទាំងអស់ ត្រូវបានទម្លាក់គ្រាប់បែក កម្ទេចចោល។
មន្រ្ដីអាជ្ញាធរផ្លូវជាតិឥណ្ឌា (NHAI) បានអះអាងថា ប្រសិនបើកើតមានករណីបន្ទាន់ យន្ដហោះចម្បាំង អាចចុះចតបាន។ ប៉ុន្ដែមន្រ្ដី NHAI មិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។
លោកឧត្ដមសេនីយ៍ A Sengupta មន្រ្ដីយោធាជាន់ខ្ពស់ បានថ្លែងថា សំណង់ផ្លូវរត់របស់យន្ដហោះនេះ មិនពាក់ព័ន្ធនឹងការឈរជើងរបស់កងទ័ពចិន នៅតាមខ្សែបន្ទាត់ព្រំដែន LAC ស្ថិតក្នុងដែនដី Ladakh នោះឡើយ។ ប៉ុន្ដែផ្លូវរត់របស់យន្ដហោះចម្បាំងនេះ អាចនឹងត្រូវប្រើប្រាស់ សម្រាប់សមយុទ្ធយោធាតែប៉ុណ្ណោះ។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ទៅថ្ងៃអនាគត ផ្លូវល្បឿនលឿនទាំងអស់ នឹងអាចរចនាឡើង សម្រាប់ជាផ្លូវរត់របស់យន្ដហោះចម្បាំងចុះចត ឬប្រតិបត្ដិការសឹកផងដែរ។ ផ្លូវទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់យន្ដហោះចម្បាំង ខណ:មូលដ្ឋានកងទ័ពអាកាស ឬអាកាសយានដ្ឋាន ត្រូវបានសត្រូវទម្លាក់គ្រាប់បែក កម្ទេចចោលអស់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (50)
Vet Rathna
· 2020-06-05
😄😄😄😄😄😄
ផុន សីហៈ Phon Seyhak
· 2020-06-05
ខ្លាំងមែន
Ah pha 22
· 2020-06-05
😮😮
sanha
· 2020-06-05
😂
Peanut 🥜
· 2020-06-05
😮😮😮😮😮😮
Kungpheakdey
· 2020-06-05
ខ្លាំងបាត់
Chet345
· 2020-06-05
Hi
dy soponrangsey 1234
· 2020-06-05
😱😱
daddy10
· 2020-06-05
India wants war
បេន
· 2020-06-05
Do they want war?
MO SARUN
· 2020-06-05
កុំធ្វើសង្គ្រាមអីលោក
MEASMARY
· 2020-06-05
😍😍😍
ID764690
· 2020-06-05
🤗😥
Chantrea ID77113134
· 2020-06-05
🤔🤔🤔
មិត្ត731407285
· 2020-06-04
Hi 👋
- 1
- 2
- 3
- 4
ទៅកាន់