
TNAOT News
· 2020-06-04
យន្ដហោះចម្បាំងស៊ីរី វាយប្រហារទៅលើមូលដ្ឋានកងជីវពលជីហាត
#ស៊ីរី# #កងទ័ពអាកាស# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ#
3526
ក្រោយទទួលបានយន្ដហោះចម្បាំង MiG-29 ពីរុស្ស៊ី មក កងទ័ពអាកាសរបស់ស៊ីរី បានបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមជីវពល នៃគណបក្សអ៊ិស្លាមតួគីស្ដង់ ដឹកនាំដោយជនបរទេស (TIP) នៅភាគពាយព្យ នៃតំបន់ជនបទ Hama និងតំបន់ជិតខាង Latakia។
ប្រភពព័ត៌មានពីតំបន់ Latakia បានឲ្យដឹងថា កងទ័ពអាកាសស៊ីរី បានបើកការវាយប្រហារយ៉ាងខ្លាំង នៅតាមតំបន់ភាគពាយព្យ នៃតំបន់ Hama ។ នៅទីនោះ ជាមូលដ្ឋានរបស់ក្រុមជីហាត ស្ថិតក្នុងទីក្រុង Al-Sirmaniyeh ។
ប្រភពព័ត៌មានដដែល បានបន្ដថា កងទ័ពស៊ីរី នឹងពង្រីកការវាយប្រហារទៅលើដែនដីគ្រប់គ្រង Latakia ជាទីដែលកងទ័ពអាកាសស៊ីរី ទម្លាក់គ្រាប់បែកជាញឹកញាប់ទៅលើទីតាំងរបស់គណបក្ស TIP ស្ថិតក្នុងទីក្រុងលើកំពូលភ្នំដ៏សំខាន់ Kabani ។ កងទ័ពអាកាសស៊ីរី បានផ្ដោតយ៉ាងសំខនាន់ទៅលើតំបន់នោះ បន្ទាប់ពីកងជីវពលជីហាត វាយប្រហារមកលើកងទ័ព ស៊ីរី (SAA) និងមូលដ្ឋានកងទ័ពរុស្ស៊ី នៅលើទឹកដីស៊ីរី។ ទោះជាយ៉ាងណា កងទ័ពស៊ីរី នៅមិនទាន់រាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសនោះឡើយ៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)