
TNAOT News
· 2020-06-05
អ្នកដំណើរប្រមាណជាង៣ពាន់នាក់ ចូលតាមជើងអាកាស កំពុងត្រួតពិនិត្យធ្វើតេស្តរកវីរុសកូវីដ១៩
#ដើរលេង# #វិធានការទប់ស្កាត់# #កំណើនភ្ញៀវទេសចរ# #ដើរលេងស្រុកខ្មែរ#
9892
អ្នកដំណើរ តាមជើងអាកាសប្រមាណជាង៣ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែកពីគេ ដើម្បីធ្វើតេស្តិ៍រកមេរោគកូវីដ១៩។
បើតាម លោកហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាលបានប្រើប្រាស់ ក្រុមឆ្លើយតបបន្ទាន់ ប្រមាណជាង២ពាន់នាក់ ដែលកំពុងដាក់រាយនៅគ្រប់ទីកន្លែងដើម្បីអនុវត្តការធ្វើតេស្តិ៍ ទៅលើអ្នកដំណើរតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងសហគមន៍ផ្សេងៗ។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា រហូតមកដល់ថ្ងៃទី៤ ខែមិថុនានេះ គឺមានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណជាង៣ពាន់នាក់ ត្រូវបានដាក់នៅដាច់ដោយឡែកគេ នៅព្រលានយន្តហោះយោធា និងនៅមណ្ឌលសុខភាពចាក់អង្រែ និងមណ្ឌលសុខភាពផ្សេងៗទៀត ដើម្បីត្រួតពិនិត្យសុខភាពធ្វើតេស្តិ៍រកមេរោគកូវីដ១៩”។
លោក ហុក គឹមចេងបន្តថា កន្លងមកនេះ ក្រសួងសុខាភិបាលបានដាក់ចេញ នូវវិធានការអនាម័យ ត្រួតពិនិត្យ តាមដានប្រភពអ្នកធ្វើដំណើរ និងធ្វើតេស្តិ៍រកមេរោគ ទើបកម្ពុជាអាចទប់ស្កាត់ករណីមិនឆ្លងថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ការអនុវត្តវិធានការ ដាក់នៅដាក់ដោយឡែកពីគេ ត្រួតពិនិត្យទៅលើអ្នកដែលសង្ស័យ និងការព្យាបាលបានទាន់ពេលវេលា ទើបកម្ពុជាអាចរកឃើញអ្នកជំងឺកូវីដ១៩ រហូតដល់ជាង១០០នាក់ ហើយមនុស្សជាង១០០នាក់នេះ គឺមិនមានការវិវឌ្ឍធ្ងន់ធ្ងរនោះទេ។
បើតាមលោកអគ្គនាយកបញ្ជាក់ថា”យើងនិងធ្វើការពង្រឹងខ្លាំង ទៅលើអ្នកធ្វើដំណើរពីក្រៅ ចូលមកកម្ពុជា ដូច្នេះទើបយើងអាចគ្រប់គ្រងស្ថានភាពនេះបាន”។
គួរបញ្ជាក់ថា លទ្ធភាពនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់ក្រុមឆ្លើយតបបន្ទាន់ គឺអាចទទួលបានប្រមាណ១ពាន់នាក់ ក្នុង១ថ្ងៃ។ ប៉ុន្តែជាក់ស្តែងការពិនិត្យធ្វើតេស្តរកមេរោគកូវីដ១៩ គឺមានចាប់ពី២០០ទៅ៦០០តេស្ត ក្នុង១ថ្ងៃ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (91)
vanry
· 2020-06-11
😮
ID77491030
· 2020-06-06
👍👍👍👍👍👍👍
ID1314028764008888
· 2020-06-06
ល្អ
មិត្ត256359713
· 2020-06-06
😍😍😍😍
មិត្ត770471775
· 2020-06-06
Wowo
ID1321301573898680
· 2020-06-06
😷😷😷😷😷😷😷😷
ID81888745
· 2020-06-06
😎😎😎😎😎
Chin Phirun
· 2020-06-06
ហីមកច្រើនម្លេះ
Dara Coca
· 2020-06-06
😎
Chansey Thorn
· 2020-06-06
😎😎😎😎😎😎😎
Game DLS21
· 2020-06-06
😮
ថ្ងៃនេះ
· 2020-06-06
ល្អណាស់សូមចូលរួមការពារទងអស់គ្នា👍👍👍👍
SeanRikreay
· 2020-06-06
ប្រសេីរខ្លាំងណាស់
ហ៊ាង ឧត្តម
· 2020-06-06
👌👌👌
បងមីង
· 2020-06-06
😐😐😐
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់