
TNAOT News
· 2020-06-10
មកដឹងប្រវត្តិអប់រំរបស់លោកស្រី គីម យ៉ូជុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង
#ចំណេះដឹង# #Liebefeld Hessgut# #កូរ៉េខាងជើង# #Kim Yo-jong# #អប់រំ និងការងារ#
320
លោកស្រី គីម យ៉ូជុង (Kim Yo-jong) កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៧។ នៅក្នុងវ័យកុមារភាព លោកស្រីបានចំណាយពេលជាច្រើនឆ្នាំ នៅផ្ទះជាមួយម្តាយ ស្ថិតនៅតំបន់ភ្នំ ឆាងខ្វាង (Ch'angkwang Hill) នាភាគកណ្តាលទីក្រុងព្យុងយ៉ាងជាមួយបងប្រុស២នាក់ទៀត។ប៉ុន្ដែបើតាមប្រធានចុងភៅរបស់ក្រុមគ្រួសារត្រកូល គីម នេះ គឺ ខេនជី ហ្វូជីម៉ូតូ (Kenji Fujimoto) បានបញ្ជាក់ថា ក្រុមគ្រួសារនេះអាចប្រារព្ធពិធីខួបកំណើតជូនលោកស្រី គីម យ៉ូជុង នៅទីក្រុងវុនសាន (Wonsan) ផងដែរ ។
ក្នុងឆ្នាំ១៩៩៦ លោកស្រី គីម យ៉ូជុង ត្រូវបានបញ្ជូនឲ្យទៅកាន់ប្រទេសស្វីស ដើម្បីបន្តការសិក្សា ។ លោកស្រីបានចាប់ផ្តើមចូលរួមសិក្សា នៅសាលាសាធារណៈលីបេហ្វេល ហេសហ្គូត (Liebefeld Hessgut) ។ ក្រោយមក លោកស្រីបានចូលរួមសិក្សាជាមួយបងប្រុសរបស់លោកស្រី គឺលោក គីម ជុងអ៊ុន នៅសាលាសាធារណៈ លៀបេហ្វេលដ៍ ស្ទេនហូលស្លី(Liebefeld-Steinhölzli )។
ការចុះឈ្មោះចូលរៀនរបស់បងប្អូនទាំងពីរនាក់នេះ ក្រោមក្រេឌីតពិសេស ។ ប៉ុន្តែជាយ៉ាងណាក៏ដោយ ពួកគាត់ទាំងពីរនាក់បងប្អូនរស់នៅជាមួយម្តាយមីង និងឪពុកមា និងក្រោមការបម្រើ និងយាមកាមសន្តិសុខពីបុគ្គលិកឆ្មាំផ្ទះ។ អំឡុងពេលស្ថិតនៅបរទេសនោះ ត្រូវបានគេនិយាយថា ជាបទពិសោធន៍ដាច់ដោយឡែកមួយ ដែលនាំឲ្យបងប្អូនបង្កើតទាំងពីរនេះ នៅជិត ស្និទ្ធស្នាលនឹងគ្នា។
ស្ទើរតែគ្មានអ្វីត្រូវបានគេដឹងទាល់តែសោះឡើយ អំពីសកម្មភាពរបស់លោកស្រី គីម យ៉ូជុង នៅក្នុងប៉ុន្មានឆ្នាំ ខណ:លោកស្រីបានវិលត្រឡប់មកដល់ប្រទេសកូរ៉េខាងជើងវិញ នៅក្នុងឆ្នាំ ២០០០ ឬ ឆ្នាំ២០០១ បើទោះជាជាលោកស្រី ត្រូវគេលើកឡើងថា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គីម អ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០០៧ ដោយមានសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោកស្រី ត្រូវបានលោក គីម ជុងអ៊ុន ផ្ដល់តួនាទីសំខាន់ នៅក្នុងប្រទេសនេះទៅដល់លោកស្រី ដែលជាប្អូនស្រី។ លោកស្រីមានតួនាទីជាអនុប្រធានទី១ នៃនាយកដ្ឋានរណសិរ្យរួបរួម នៃបក្សពលករកូរ៉េខាងជើង។ លោកស្រី ត្រូវបានគេមើលឃើញថា ជាអ្នកមានឥទ្ធិពលបំផុតមួយរូប នៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)