
TNAOT News
· 2020-06-10
ទាហានអាកាសរុស្ស៊ីនឹងមានយន្តហោះចម្បាំងទំនើប ជាច្រើនគ្រឿងក្នុងពេលខាងមុខ
#រុស្ស៊ី# #សង្គម# #យន្តហោះ# #Su-34# #នយោបាយជាតិ#
7586
ស្ថានភាពរវាងអាមេរិកនិងរុស្ស៊ីកាន់តែតានតឹង បានធ្វើឲ្យរុស្ស៊ីបង្កើនសកម្មភាពការពារ និងផលិត អាវុធទំនើបៗជាច្រើនទៀត បំពេញនៅក្នុងកម្លាំងការពារជាតិរបស់ខ្លួន។ នៅពេលនេះ ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចបញ្ជាទិញយន្តហោះចម្បាំងទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ប្រភេទ Shukhoi Su-34 ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បាន បញ្ជាទិញយន្តហោះ Su-34 M ដែលមានសមត្ថភាពខ្ពស់ជាងនេះទៀត នៅក្នុងឆ្នាំ២០២១។យន្តហោះចម្បាំងSu-34 មានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារដោយមីស៊ីល និងទម្លាក់គ្រាប់បែក ទៅលើទីតាំងរបស់សត្រូវនៅលើដីយ៉ាងមានប្រសិទ្ធភាពបំផុត។ យន្តហោះនេះអាចវាយប្រហារគ្រប់ កាលៈទេសៈ គ្រប់ស្ថានភាពអាកាសធាតុ។
យន្តហោះ«ចំពុះទា»បានបំពាក់បច្ចេកវិទ្យាទំនើបបំផុត ហើយប្រព័ន្ធរ៉ាដាបំពាក់នៅលើយន្តហោះនេះអាចមើលឃើញគោលដៅនៅចម្ងាយដល់ទៅ ២៥០ គីឡូម៉ែត្រ។ រ៉ាដាអាចចាប់បានដល់ទៅ១០ គោលដៅក្នុងពេលតែមួយហើយអាចវាយប្រហារបាន៤គោលដៅក្នុងចំណោម១០គោលដៅនោះ។ យន្តហោះនេះអាចហោះហើរ ធ្វើសកម្មភាពបានដល់ទៅ ៤ពាន់គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុត១.៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមគម្រោង ដល់ឆ្នាំ២០២៥ រុស្ស៊ីនឹងមានយន្តហោះប្រភេទនេះ ២០០គ្រឿងដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់ Su-24 ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?

ពេលចាស់ទៅ មានរឿង៣យ៉ាងដែលអ្នកគួរតែលាក់ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន

ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់

យោបល់ទាំងអស់ (0)