
TNAOT News
· 2020-06-11
អ៊ីរ៉ង់បង្កើតនាវាផ្ទុកយន្តហោះដូចនាវារបស់អាមេរិក ធ្វើជាគោលដៅវាយប្រហារក្នុងសមយុទ្ធ
#សមយុទ្ធ# #នាវាផ្ទុកយន្ដហោះ# #អ៊ីរ៉ង់# #សង្គម# #នយោបាយជាតិ#
9724
អ៊ីរ៉ង់បានបង្កើតនាវាផ្ទុកយន្តហោះ ដូចនឹងនាវាផ្ទុកយន្តហោះអាមេរិក American Nimitz ដើម្បីធ្វើជាគោលដៅ ក្នុងការវាយប្រហារពេលធ្វើសមយុទ្ធ ។ រូបភាពដែលថតបានពីផ្កាយរណប បង្ហាញឲ្យឃើញថា នាវាផ្ទុកយន្តហោះនោះ ដូចនឹងនាវារបស់កម្លាំងទាហានជើងទឹកវាយឡើងគោករបស់អាមេរិក ចតនៅតំបន់សមុទ្រ ភាគខាងត្បូង អ៊ីរ៉ង់។
បើតាមសារព័ត៌មាន Fox News បានផ្សាយថា អ៊ីរ៉ង់បានបង្កើតនាវាផ្ទុកយន្តហោះខាងលើ ក្នុងគោលដៅវាយប្រហារក្នុងពេលធ្វើសមយុទ្ធ ទុកដូចជាទីតាំងរបស់អាមេរិកដែលឈរជើង នៅតំបន់សមុទ្រអ៊ីចឹងដែរ។ ការធ្វើសមយុទ្ធរបស់អ៊ីរ៉ង់ ក្នុងពេលមានការប្រឈមមុខតានតឹងកាន់តែខ្លាំងជាមួយនឹងអាមេរិក
សារព័ត៌មាន Fars របស់អ៊ីរ៉ង់បានដកស្រង់ ការប្រកាសរបស់មេទ័ពអ៊ីរ៉ង់លោក Salami ក្នុងពិធីបង្ហាញកប៉ាល់វាយប្រហារល្បឿនលឿន ១២០គ្រឿង របស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។ កប៉ាល់វាយលុកល្បឿនលឿនធុនតូចនេះ នឹងវាយប្រហារសត្រូវពីគ្រប់ទិសទី ធ្វើឲ្យសត្រូវមិនអាចតដៃបានឡើយ ៕ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)