បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-13

តៃវ៉ាន់ បាញ់សាកល្បងមីស៊ីល ចំពេលកំពុងតានតឹងជាមួយចិន​

#មីស៊ីល# #សង្គម# #តៃវ៉ាន់# #សាកល្បង# #ចិន# #នយោបាយជាតិ#

10058

សារព័ត៌មាន South China Morning Post (SCMP) បានផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ថា កោះតៃវ៉ាន់បានបាញ់សាកល្បងមីស៊ីលចំពេលកំពុងតែតានតឹងជាមួយចិន ។

មីស៊ីលបាញ់ចេញពីឆ្នេរសមុទ្រ នាភាគខាងកើត និងភាគខាងត្បូងកោះនេះ។​ ការសាកល្បងមីស៊ីល ស្ថិតក្នុងកម្មវិធីអភិវឌ្ឍមីស៊ីលការពារកោះតៃវ៉ាន់​ និងទប់ទល់ក្នុងសង្គ្រាមដែលអាចកើតមានឡើង​។

ចិននៅតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ចិន មិនអាចកាត់ផ្តាច់បាន។ កន្លងមក ទីក្រុងប៉េកាំងបានព្រមានថា ចិននឹងបើកការវាយប្រហារ​ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជភាព កាត់ផ្ដាច់ចេញ​ពីចិននោះ​។

តៃវ៉ាន់ មានគម្រោងបាញ់សាកល្បងមីស៊ីល រហូតដល់ទៅ៤លើក ហើយនៅពេលខាងមុខនឹងមានការបាញ់មីស៊ីលជាបន្តទៀត។ អ្នកនេសាទកោះតៃវ៉ាន់ទទួលបានការប្រកាសឲ្យចៀសឆ្ងាយ ចេញពីតំបន់សមុទ្រ​ ដែលជាគោលដៅ​បាញ់មីស៊ីល។

ការប្រឈមមុខតានតឹង រវាង​កោះតៃវ៉ាន់ ​និងចិន កាន់តែកើតឡើង​ ហើយអាមេរិកក៏បានបង្ហាញវត្តមាន នៅកោះតៃវ៉ាន់កាន់តែច្រើន​ឡើងផងដែរ។ កន្លងមក ចិនបានបញ្ជូនយន្តហោះ​ចម្បាំង Sukhoi Su-30 ហោះហើរ នៅតំបន់ភាគខាងត្បូងកោះតៃវ៉ាន់​ ក្រោយពេលមានយន្តហោះ US C-40A របស់អាមេរិកហោះហើរក្នុងតំបន់នោះ៕ ប្រែសម្រួលដោយ៖​MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស