
ទសប៉ាកកា
· 2020-06-18
មនុស្សស្រីដែលឆ្លាត គេនឹងចេះពីរបៀបគ្រប់គ្រងចិត្តដៃគូ មិនមែនគ្រប់គ្រងដៃគូខ្លួនឡើយ
#រឿងនិទាន និងប្រលោមលោក# #របៀបគ្រប់គ្រង# #កម្សាន្ត# #ដៃគូ# #សង្សារ#
20878
«ស្នេហារកាំចិត្ត» ដំបូន្មានពីបទពិសោធន៍ទំនាក់ទំនងដៃគូដែលអ្នកគួរចងក្រងក្នុងចិត្ត
ហ្នឹងហើយ... របៀបឈ្លោះបែកមិនដាច់ស្រេច នៅជំពាក់ជំពិនគ្នាមិនចេះចប់មិនចេះហើយ ឈ្លោះត្រូវៗ ឃើញតែកំហុស តែដោះស្រាយពុំបាន។ តើមកពីហេតុអ្វី?
មនុស្សប្រុសស្រី ចៀសមិនផុតពីរឿងមានស្នេហ៍។ ចេះស្រលាញ់ ចេះទឹកភ្នែក ជារឿងធម្មតារបស់ទំនាក់ទំនងទៅហើយ ប៉ុន្តែការយំជាទំនួលខុសត្រូវម្នាក់ណាដែរ?
វាមិនមែនជាទំនួលខុសត្រូវរបស់នរណាម្នាក់នោះទេ។ មនុស្សយើង ចូលចិត្តគិតថា មនុស្សស្រីច្រើនតែជាជនរងគ្រោះព្រោះទំនាក់ទំនង ទាំងដែលមិនបានទៅសិក្សាស្វែងយល់អោយដល់ពីការពិតមួយសោះ។
មនុស្សប្រុស និងមនុស្សស្រីមានភាពខុសគ្នាពីកំណើត ទាំងអត្តចរិត កាយវិការ សម្តីសម្តៅ និងរូបរាងលក្ខណៈ។ ដូច្នេះខ្ញុំមិនវែងឆ្ងាយច្រើនទេ បើងាកមកវិភាគពីសារជាតិរបស់បុរសក្នុងទំនាក់ដៃគូ គឺមានលក្ខណៈគួរអោយចាប់អារម្មណ៍មួយចំនួន ដែលមនុស្សស្រីគិតមិនដល់។
(ប្រភពរូបភាព៖ ភ្នំពេញ Terminal)
បុរសមានទម្លាប់ប្រៀបធៀប៖ មែនហើយ មុននឹងសម្រេចចិត្តជ្រើសយកនរណាម្នាក់ជាដៃគូរួមជីវិតរបស់ខ្លួន គាត់តែងតែផ្លាស់ប្តូរស្នេហាជាញឹកញាប់ ប៉ុន្តែមិនមែនមកពីគាត់មានចិត្តមិនស្មោះនោះទេ ព្រោះបុរសនឹងដើរចេញពីនារីណាដែលធ្វើអោយគាត់យល់ថា មិនអាចទៅរួច។ ត្រង់នេះ ធ្វើអោយមនុស្សស្រីទូទាំងពិភពលោក ដាក់ការសន្មត់លើបុរសថា «មនុស្សប្រុសស្រលាញ់មនុស្សស្រីគឺសុទ្ធតែមានលក្ខខណ្ឌដែលពួកគេត្រូវការ ឬបានតែដំបូង» ។
មនុស្សស្រីយល់ថាវាជាកំហុស តែតាមពិតទៅ វាជាសារជាតិរបស់បុរសក្នុងលោក។ បុរសចូលចិត្តអារម្មណ៍ដែលថ្មីជានិច្ច បើទោះជាគាត់ស្រលាញ់អ្នកជ្រាលជ្រៅប៉ុណ្ណា ក៏គាត់នៅតែចង់សាកល្បងកំលាំងទំនាញថ្មីពីមនុស្សស្រីដទៃដែរ (មិនបានន័យថាមានប្រពន្ធហើយ ត្រូវតែមានអ្នកទីបី ហើយវាជារឿងត្រូវនោះទេ)។ ក្នុងលក្ខខណ្ឌនេះ គឺចង់អោយអ្នកដឹងថា ដៃគូរបស់អ្នកស្រលាញ់អ្នកណាស់ តែគាត់ក៏ត្រូវការអារម្មណ៍ថ្មីបែបនោះ ហើយបើអ្នកជាមនុស្សស្រីដែលឆ្លាត ហើយឆាប់យល់ពីចំណុចមួយនេះ អ្នកប្រាកដជាដឹងថាត្រូវធ្វើម៉េច។ ហើយខ្ញុំនឹងផ្តល់ជាគន្លឹះបន្ថែមមួយទៀតដល់អ្នកគឺ «ធ្វើជាមនុស្សស្រីម្នាក់ដែលធ្វើអោយបុរសនោះយល់ថា គ្មានសំពាធ»។
បុរសចូលចិត្តសេរីភាព៖ មនុស្សស្រីស្ទើរតែ ៩០ភាគរយ ចូលចិត្តប្រើសិទ្ធិជាសង្សារ ឬប្រពន្ធមកបិតសិទ្ធិដៃគូ ដោយយល់ថាត្រឹមត្រូវ។ សម្រាប់បុរសវិញ គាត់ប្រហែលជាស្តាប់អ្នកនៅគ្រាដំបូងៗ ប៉ុន្តែយូរៗទៅ គាត់នឹងធុញទ្រាន់កាលដែលបាត់ភាពជាខ្លួនឯងខ្លាំងពេកដូចជា គ្មានពេលវេលារបស់ខ្លួនឯងសោះ មិនអាចរាប់អានមនុស្សស្រីបាន -ល-។
មនុស្សស្រីដែលឆ្លាត គេនឹងចេះពីរបៀបគ្រប់គ្រងចិត្តដៃគូ មិនមែនគ្រប់គ្រងដៃគូខ្លួនឡើយ។ ដូច្នេះ អ្នកគួរតែរៀនស្រប រៀនបដិសេធ រៀនចេះខ្លះល្ងង់ខ្លះ ហើយបើខឹង ត្រូវខឹងបែបគួរអោយស្រលាញ់ បើចង់ស្តីថាអោយគេវិញ ត្រូវបន្ទោសបែបមនោសញ្ចេតនា ធ្វើយ៉ាងណារក្សាខ្លួនគួរជាទីស្រលាញ់របស់ដៃគូជានិច្ច។ ចេះយល់ចិត្ត ចេះលួងលោម ចេះអោយតម្លៃ និងខឹងត្រូវពេល។ អ្វីដែលសំខាន់នោះ! កុំអោយដៃគូដឹងពីយើងច្បាស់ពេក (បុរសចូលចិត្តថ្មីជានិច្ច បើគេស្គាល់អ្នកច្បាស់ពេកហើយ ក៏គ្មានអ្វីថ្មីអោយគេចង់ដឹងបន្តទៀ់តដែរ ដូច្នេះគេនឹងឆាប់នឿយណាយ...) ហើយត្រូវចេះបង្កើតបរិយាកាសខ្លះដើម្បីគ្នាទៅ (ចិត្តមនុស្សប្រុស ស្រួលគ្រប់គ្រងណាស់!) ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់

មហាសង្ក្រាន្តឆ្នាំម្សាញ់ នឹងចូលមកដល់នៅវេលាទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥

គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

យោបល់ទាំងអស់ (86)
ID76995425
· 2020-10-06
😋😋😋😋
Ratha ckl
· 2020-09-29
😃😃😃😃😃
Start
· 2020-09-24
🙂🙂🙂
ID191005079577460
· 2020-09-21
🤔🤔🤔
Kheng1016
· 2020-09-18
😘😘😘😘
មិត្ត939671029
· 2020-09-18
😍😍😍😍
មិត្ត749708292
· 2020-09-11
😍😍😍😍
Lay Van Deth
· 2020-09-11
😊
Kim Metta
· 2020-09-10
yes
Chamrong
· 2020-09-10
oh
SOK JOLY NO
· 2020-09-09
☺️
មិត្ត192473627
· 2020-07-19
❤️❤️❤️
Sothin
· 2020-07-18
🤗😎🤗🤗😎
មិត្ត471320286
· 2020-07-18
😘
Chan Tola5
· 2020-07-17
មនុស្ស
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់