
TNAOT News
· 2020-06-19
រុស្ស៊ី បង្ហាញមីស៊ីលវាយប្រហារលើអាកាសចុងក្រោយ នៅទិវាជ័យជម្នះ
#Pantsyr-SM# #មីស៊ីល# #រុស្ស៊ី# #សង្គម# #នយោបាយជាតិ#
8192
នៅក្នុងខួបទី៧៥ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី អាល្លឺម៉ង់ ខាងមុខនេះ រុស្ស៊ីនឹងបង្ហាញកាំភ្លើង និងមីស៊ីលវាយប្រហារលើអាកាសដ៏ទំនើបចុងក្រោយរបស់ខ្លួន ប្រភេទ Pantsyr-SM ដើម្បីឲ្យពិភពលោកបានឃើញផងដែរ។
ភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានផ្សាយថា មីស៊ីលប្រភេទថ្មី Pantsyr នេះមានសមត្ថភាពវាយប្រហារទៅលើយន្ដហោះគ្មានមនុស្សបើក និងមីស៊ីលគ្រប់ប្រភេទរបស់សត្រូវ។ មីស៊ីលប្រភេទនេះបានឆ្លងកាត់ការសាកល្បង ក្នុងសង្រ្គាម នៅប្រទេសស៊ីរី ហើយវាអាចប្រតិបត្ដិការវាយប្រហារ នៅក្នុងរង្វង់៣០គីឡូម៉ែត្រ។
ប្រភពព័ត៌មានដដែល បានបន្ដថា Pantsyr-SM ជាប្រភេទមីស៊ីល ឬកាំភ្លើងធុនធ្ងន់ដ៏ទំនើបអាចវាយប្រហារលើលំហអាកាសចុងក្រោយ អភិវឌ្ឍស៊េរីថ្មីចេញពីមីស៊ីល Pantsyr-S។ មីស៊ីល Pantsyr-SM ចុងក្រោយនេះ នឹងត្រូវយកមកបង្ហាញជាលើកដំបូង នៅក្នុងពិធីព្យុហយាត្រា នៃទិវាជ័យជម្នះ នៅទីក្រុងមូស្គូ នាថ្ងៃទី២៤ ខែមិថុនា ខាងមុខ។
ប្រភពព័ត៌មានដដែល បានបន្ថែមថា តាមរយ:ការឆ្លងកាត់សង្រ្គាម នៅក្នុងប្រទេសស៊ីរី បានបង្ហាញថា Pantsyr-SM ជាប្រភេទមីស៊ីលដ៏ទំនើប ហើយវាមានសមត្ថភាពអាចស្ទាក់វាយប្រហារទៅលើគ្រាប់កាំភ្លើងធំ មីស៊ីល និងយន្ដហោះគ្មានមនុស្សបើកគ្រប់ប្រភេទផងដែរ។
លោក Valery Slugin ប្រធានឌីហ្សាញប្រព័ន្ធការពារដែនអាកាស នៅក្រុមហ៊ុនផលិតអាវុធ Shipunov បានឲ្យដឹងថា Pantsyr-SM ជាប្រភេទមីស៊ីលចុងក្រោយបំផុត អភិវឌ្ឍចេញពីមីស៊ីល Pantsyr-S ។ មីស៊ីល Pantsyr-SM នេះមានសមត្ថភាពខ្ពស់ អាចវាយប្រហារទៅលើយន្ដហោះគ្មានមនុស្សបើកគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព។ មីស៊ីលប្រភេទនេះ ទទួលបានជោគជ័យ នៅក្នុងសង្រ្គាមស៊ីរី រួចមកហើយដែរ ហើយវាអាចវាយប្រហារ នៅក្នុងរង្វង់៣០គីឡូម៉ែត្រ។
លោក Valery Slugin បានបញ្ជាក់ថា មីស៊ីល Pantsyr-SM នេះ ត្រូវបានរចនាឡើង សម្រាប់ជាខែលការពារការវាយប្រហារដល់កងទ័ព និងជនស៊ីវិល ដោយរួមទាំងប្រព័ន្ធការពារដែនអាកាសរយ:ចម្ងាយឆ្ងាយ។ ក្រៅពីនេះ វាយអាចស្ទាក់វាយប្រហារទៅលើមីស៊ីលវាយប្រហារតាមអាកាស និងអាវុធទំនើបៗរបស់សត្រូវ នាពេលអនាគតថែមទៀតផង៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)