TNAOT News
· 2020-06-20
ឥណ្ឌា ទិញយន្ដហោះចម្បាំង MiG-29 ពីរុស្ស៊ី ទប់ទល់មហាអំណាចចិន
#ឥណ្ឌា# #MiG-29# #រុស្ស៊ី# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ#
10059
ស្របពេលស្ថានការណ៍ នៅតាមព្រំដែន រវាងប្រទេសមហាអំណាចចិន និងឥណ្ឌា ក៏ដូចជា ប៉ាគីស្ថាន កាន់តែតានតឹងនោះមក កងទ័ពឥណ្ឌាកំពុងតែសម្លឹងមើលទៅលើយន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី ប្រភេទ MiG-29 ហើយមានបំណងទិញយន្ដហោះចម្បាំងប្រភេទនេះ រហូតដល់ទៅ២១គ្រឿងបន្ថែមទៀត។

សារព័ត៌មាន The Economic Times បានរាយការណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយដកស្រង់ប្រភពពីកងទ័ព បានឲ្យដឹងថា កងទ័ពអាកាសឥណ្ឌា មានគម្រោងទិញយន្ដហោះចម្បាំង មានល្បឿនលឿនជាងសំឡេង ប្រភេទ MiG-29 ចំនួន២១គ្រឿង ពីប្រទេសរុស្ស៊ី។ រីឯលទ្ធកម្មនេះអាចចាប់ផ្ដើម រយ:ពេល២ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយនឹងប្រទេសរុស្ស៊ី។
ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា កងទ័ពអាកាសរបស់ឥណ្ឌា កំពុងតែស្វះស្វែងរកទិញយន្ដហោះចម្បាំង ប្រភេទ MiG-29 បន្ថែមចំនួន២១គ្រឿង ពីប្រទេសរុស្ស៊ី សម្រាប់ផ្គត់ផ្គង់ដល់កងវរសេនាតូចចំនួន៣ ដែលមានស្រាប់។ ក្នុងចំណោមយន្ដហោះទាំងនោះ មានយន្ដហោះចំនួន២គ្រឿង សម្រាប់ហ្វឹកហ្វឺន ផងដែរ។ ប្រសិនបើយន្ដហោះទាំងនេះត្រូវបានបញ្ជាទិញមែននោះ នឹងត្រូវជំនួសយន្ដហោះ MiG-21 ចាស់ៗ ដែលនឹងត្រូវចូលនិវត្ដន៍ នៅក្នុងរយ:ពេល៥ឆ្នាំខាងមុខនេះ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា បានពិចារណារួចរាល់ហើយទៅលើសំណើរបស់កងទ័ពអាកាស។ រីឯលទ្ធកម្មអាចចាប់ផ្ដើម ក្នុងរយ:ពេល២ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាជាមួយនឹងរុស្ស៊ី។

ទោះជាយ៉ាងណា កងទ័ពឥណ្ឌាមិនបានបញ្ជាក់អំពីតម្លៃ នៃយន្ដហោះចម្បាំង មានល្បឿនលឿនជាងសំឡេង ប្រភេទ MiG-29 នោះឡើយ។ ការបញ្ជាទិញយន្ដហោះចម្បាំងរបស់កងទ័ពឥណ្ឌា នាពេលនេះ ធ្វើឲ្យគេគិតថា ឥណ្ឌាត្រៀមកម្លាំងសម្រាប់ទប់ទល់នឹងមហាអំណាចចិន។ កាលពីប៉ុន្មានថ្ងៃមុននេះ ស្ថានការណ៍នៅតាមព្រំដែន រវាងឥណ្ឌា និងចិន កាន់តែតានតឹងឡើយ រហូតមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យកងទ័ពជាច្រើននាក់ស្លាប់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អង្គការទឹកភ្លៀងកម្ពុជា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ បណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុខភាព និងអនាម័យស្រ្តីពេលមករដូវ និងភាពពេញវ័យ
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
លោក Trump ប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សាជាដំណាក់កាលទីពីរនៃផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក
រដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ
យោបល់ទាំងអស់ (0)