
TNAOT News
· 2020-06-25
អូស្រ្ដាលី បញ្ជូនកងទ័ពទៅក្រុងម៉ែលប៊ន ទប់ស្កាត់រលកកូវីដទី២
#COVID-19# #អូស្រ្ដាលី# #កងទ័ព# #សង្គម# #នយោបាយជាតិ# #តេស្ដកូវីដ១៩#
4065
ដោយសារការភ័យខ្លាចរលកទី២ នៃកូវីដ១៩ អាជ្ញាធរអូស្រ្ដាលី នៅថ្ងៃទី២៥ ខែមិថុនា នេះ បានបញ្ជូនកងទ័ពចំនួន១០០០នាក់ទៅកាន់ទីក្រុងម៉ែលប៊ន ដើម្បីទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។
ការបញ្ជូនកងទ័ពទៅកាន់ទីក្រុង Melbourne បានកើតឡើង ក្រោយមានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន១៥០ករណី កាលពីសប្ដាហ៍កន្លងមក។ នៅក្នុងរដ្ឋវីចទ័ររៀ នេះ ត្រូវបានរកឃើញមានការឆ្លងថ្មី នៃកូវីដ១៩ជាច្រើនករណី។
រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកស្រី Linda Reynolds បានថ្លែង នៅថ្ងៃទី២៥ ខែមិថុនា ថា រដ្ឋាភិបាលអូស្រ្ដាលីបានបញ្ជូនកងទ័ពចំនួន១០០០នាក់ទៅកាន់រដ្ឋ Victoria នៅក្នុងពេលប៉ុន្មានថ្ងៃនេះ។ កងទ័ពប្រហែល៨៥០នាក់ នឹងជួយពិនិត្យទៅលើជនបរទេស ត្រូវដាក់ដាច់ដោយឡែក នៅក្នុងសណ្ឋាគារ។ ដោយឡែកកងទ័ព២០០នាក់ផ្សេងទៀត គាំទ្រផ្នែកវេជ្ជសាស្រ្ដ សម្រាប់ដឹកជញ្ជូន ទៅកន្លែងធ្វើតេស្ដ ស្វែងរកកូវីដ១៩។
សកម្មភាពខាងលើរបស់បុគ្គលិកយោធារបស់អូស្រ្ដាលី ក៏ដោយសារតែការភ័យខ្លាចរលកទី២ នៃកូវីដ១៩។ រហូតមកដល់ពេលនេះ ប្រទេសអូស្រ្ដាលី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៥៥៨នាក់ ក្នុងនោះស្លាប់១០៤នាក់ និងជាសះស្បើយ ៦ ៩៣១នាក់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ

លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន

កាន់តែស្ងៀម កាន់តែមានឥទ្ធិពល! ស្ថិតក្នុងស្ថានភាពទាំងនេះ ត្រូវតែចេះរក្សាភាពស្ងប់ស្ងាត់ ទើ់បមានតម្លៃ

សារជាតិចិញ្ចឹម៣ ប្រភេទ ជួយបន្ថយ សម្ពាធឈាមខ្ពស់

យោបល់ទាំងអស់ (0)