
TNAOT News
· 2020-07-15
កម្ពុជានៅខ្វះការផ្គត់ផ្គង់សាច់ក្នុងស្រុក៦ម៉ឺនតោនក្នុង មួយឆ្នាំៗ
#កសិកម្ម# #ក្នុងស្រុក# #សាច់សត្វ# #នាំចូល# #សង្គម#
12314
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗថា តម្រូវការសាច់ក្នុងមួយឆ្នាំៗ យើងត្រូវការសាច់២៩ម៉ឺនតោន ប៉ុន្តែយើងទើបផ្គត់ផ្គង់ខ្លួនឯងបានតែជាង២៣ម៉ឺនតោនស្មើប្រមាណ៨២% ដូច្នេះយើងត្រូវជំរុញការចិញ្ចឹមសត្វជាបន្តទៀត។
សម្តេចតេជោ លើកឡើងថា កាលពីម្សិលមិញមានសំណើររបស់ក្រុមហ៊ុនមួយបានបញ្ជូនមកខ្ញុំ ហើយខ្ញុំក៏បានចារទៅឱ្យឯកឧត្តមវេងសាខុនពិភាក្សាជាមួយ ឯកឧត្តមប៉ានសូរស័ក្តិអំពីការស្នើសុំនាំចូលជ្រូករស់ពីប្រទេសថៃចំនួន១លានក្បាលចូលមកក្នុងប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅវៀតណាម។
សម្តេច តេជោ ហ៊ុនសែនមានប្រសាសន៍ថា« ខ្ញុំគ្រាន់តែចារទៅឱ្យអ្នកបច្ចេកទេសសិក្សានោះទេ។ ប៉ុន្តែគំនិតរបស់ខ្ញុំ កុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វនៅក្នុងប្រទេសរបស់ខ្លួន។ ខ្ញុំមិនយល់ស្របនិងចំណុចឬសំណើរនេះទេ។បើយើងត្រូវនាំចូលយើងនាំចូលតែចំណុចដែលខ្វះ ១៨% បើយើងខំចិញ្ចឹមឱ្យគ្រប់តម្រូវការគឺយើងមិនចាំបាច់នាំចូលពីគេនោះទេ»។
សម្តេចសង្គត់ធ្ងន់ដូច្នេះថា«ខ្ញុំអត់យល់ថាកាលពីម្សិលមិញនេះ មានក្រុមហ៊ុនមួយមានបំណងនាំចូលជ្រូករស់ដល់១លានក្បាល អីចឹងបើខ្ញុំចារយល់ព្រម ច្បាស់ណាស់ថា ខ្ញុំជាអ្នកសម្លាប់កសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងតែម្តង ខណៈពេលដែលខ្លួនដើរប្រកាសប្រាប់កសិករឱ្យចិញ្ចឹមជ្រូក។ អីចឹងបានជាយើងខំយកឱកាសនេះខិតខំចិញ្ចឹមផ្គត់ផ្គង់ឱ្យខ្លួនឯងឱ្យគ្រប់ រួចហើយបើមានតម្រូវការនាំចេញគឺយើងចូលរួមនាំចេញទៅឱ្យទីផ្សារនៅក្រៅប្រទេសថែមទៀត។ ទីផ្សារនៅក្រៅប្រទេសដូចជានៅហុងកុង សិង្ហបុរី គាត់ត្រូវសាច់សម្រាប់ផ្គត់ផ្គង់ ព្រោះនៅប្រទេសអត់មានកន្លែងចិញ្ចឹមសត្វ គាត់ត្រូវការនាំចូល។ អីចឹងទេយើងជំរុញការនាំចេញត្រឡប់ទៅវិញ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ កន្លងទៅនេះវិស័យកសិកម្មបានចូលរួមចំណែកប្រមាណជាង២៨% នៃផលិតផលសរុបក្នុងស្រុកក្នុងនោះផ្នែកដំណាំបានចូលរួមចំណែកជាង៦៧%, ផលិតកម្មសត្វ១១%, ផ្នែកជលផល២៤%,ផ្នែកព្រៃឈើជាង៦%។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផលិតកម្មសត្វសម្រេចបានជាង៤៥លានក្បាល កើនឡើងលើសឆ្នាំជាង៣% ជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានជាង២៣ម៉ឺនតោនស្មើនឹង៨២%នៃតម្រូវការសាច់សរុបប្រមាណ២៩ម៉ឺនតោននៅក្នុងឆ្នាំ។ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មមានការកើនឡើងប្រមាណ៣៧%ប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបទពីការចិញ្ចឹមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្មដែលធ្វើឱ្យកំណើននៃប្រាក់ចំណូលខ្ពស់»៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

燕无歇 Pinyin-是七叔呢_Yan Wu Xie ត្រចៀកកាំហោះមិនសម្រាក

ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ

កីឡាករចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាជូនពរលោកអ្នករីករាយ Lantern Festival

យោបល់ទាំងអស់ (0)