
TNAOT News
· 2020-07-16
ទំនេរកុំភ្លេចទៅមើលផ្កាព្កុលមាស និងកូនឈើប្រណិតរាប់រយដើមដុះនៅអង្គរ
#កូនឈើ# #ឈើប្រណិត# #កសិកម្ម# #ផ្កាព្រៃ# #សង្គម#
11122
ខេត្តសៀមរាប៖ ផ្កាព្កុលមាស កូនឈើប្រណីតប្រភេទធ្នង់ គ្រញូង បេង នាងនួន សុក្រំ និងដើមរំដួល សរុបចំនួន៤០០ដើម ត្រូវបានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
មានប្រសាសន៍នាឱកាសនោះ លោក ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០១៤ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ លោកក៏បានបញ្ជាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តក៏បានលើកឡើងថា គ្រប់គ្នាតែងមាន គំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព ។ សូមកុំឲ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ ព្រោះដើមឈើនេះហើយជាប្រភពផ្តល់ទឹកដល់មនុស្ស សត្វ និង រុក្ខជាតិ ព្រមទាំងជាទីលំនឹងទប់ស្កាត់ការរីករឹលនៃថ្មប្រាសាទទៀតផង ។
ក្នុងនាមជាអ្នកផ្តួចផ្តើមពិធីដាំដើមឈើ លោក គី តិច ប្រធានក្រុមមេធាវី រាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និង គណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឲ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរ្ត៍តំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តដល់សាធារណជនឲ្យស្រឡាញ់ធម្មជាតិ ព្រមទាំងចូលរួមដាំដើមឈើឡើងវិញ នៅតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និង សហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។
ការដាំឈើដ៏មានតម្លៃទាំងនេះ ក៏ជាការលើកនូវសម្រស់ធម្មជាតិ នៃប្រាង្គប្រាសាទប្រកបទៅដោយសម្រស់បៃតង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏ជារនាំបិទបាំងនូវបាតុភូធម្មជាតិ និង ការរីករិលដល់ថ្មប្រាសាទទៀតផង។ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនីយភាពល្ខោនយីកេរឿង «ពុទ្ធិសែន នាងកង្រី» ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវត្តភ្នំ

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

យោបល់ទាំងអស់ (184)
01076
· 2020-10-23
😋😋😋
មិត្ត439589341
· 2020-10-18
😘😘😘
មិត្ត666647888
· 2020-10-18
😍😍
Meng Leng 666 Kh
· 2020-10-16
👍👍👍
sopheak tra080056877
· 2020-10-11
🙂🙂🙂🙂🙂🙂
មិត្ត741492404
· 2020-10-09
😮😮
Bro Dsr
· 2020-10-08
ហដហដ្ថ
មិត្ត54406387
· 2020-10-07
😮😮😮
មិត្ត857628496
· 2020-10-07
so great 🥰❤️🙏🙏🙏🙏
Pi Seth4444
· 2020-10-01
🇰🇭❤️🇰🇭🙏
Sokunthea Chay
· 2020-09-30
😊
phenphaneth
· 2020-09-29
😄😄😅😅😅😅
កូនល្អប៉ាម៉ាក 498732
· 2020-09-27
ហហហហហហ
មិត្ត402850706
· 2020-09-21
😍
មិត្ត316039711
· 2020-09-14
😍
- 1
- 2
- 3
- 4
- 5
- 6
- 13
ទៅកាន់