
TNAOT News
· 2020-07-20
ក្រុងប៉េកាំង កាត់បន្ថយកម្រិតប្រកាសអាសន្នការឆ្លងរាលដាលវីរុសកូវីដ១៩
#COVID-19# #សាលាក្រុងប៉េកាំង# #ប៉េកាំង# #សុខភាព# #ជំងឺ#
11644
ប្រទេសចិន ៖ សាលាក្រុងប៉េកាំង ប្រកាសនាថ្ងៃទី១៩ កក្កដា ក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុងប៉េកាំងត្រូវកាត់បន្ថយការឆ្លើយតបបន្ទ្ទាន់ចំពោះការឆ្លងរាលដាលនៃវីរុស COVID-19 ពីកម្រិតប្រកាសអាសន្នទី២មកកម្រិតទី៣វិញចាប់ពីថ្ងៃទី២០ កក្កដាទៅ ។
អគ្គនាយករងនៃសាលាក្រុងប៉េកាំងលោកស្រី CHEN BEI គូសបញ្ជាក់ថា ទីក្រុងប៉េកាំងអាចទប់ជាប់ការឆ្លងរាលដាលនៃវីរុសក្រោយពីចាត់បណ្ដាវិធានការម៉ឺងម៉ាត់នានា ដើម្បីត្រួតពិនិត្យប្រភពនៃការឆ្លងតាំងពីដើមទីមករាំងខ្ទប់បណ្ដាប្រភពដែលបញ្ចេញការឆ្លង និងពង្រឹងបណ្ដាញបង្ការនិងត្រួតពិនិត្យ ។
ពីថ្ងៃទី១១ មិថុនា មកថ្ងៃទី១៩ កក្កដា ក្រុងប៉េកាំងមានអ្នកឆ្លងវីរុស៣៣៥នាក់ ទាក់ទិននឹងផ្សារលក់ដុំធំស៊ីនហ្វាឌី ដែលជាប្រភពនៃរលកឆ្លងថ្មីក្នុងរដ្ឋធានីចិន ។ ទីក្រុងនោះពេលនេះលែងមានអ្នកឆ្លងថ្មីណាម្នាក់ទៀតហើយសម្រាប់១៤ថ្ងៃជាប់ៗគ្នាគិតមកដល់ថ្ងៃទី១៩ កក្កដា ។
ក្រុងហុងកុងសភាពការណ៍ឆ្លងវីរុសថ្មីគួរឲ្យបារម្ភប្រមុខប្រតិបត្តិក្រុងហុងកុងលោកស្រីការីឡាម កាលពីថ្ងៃទី១៩ កក្កដា បានហៅសភាពការណ៍ថាធ្ងន់ធ្ងរ ក្នុងការតស៊ូប្រឆាំងវីរុសនៅដែនដីអតីតអាណានិគមអង់គ្លេសនោះ ដោយលោកស្រីរាយការណ៍ពីអ្នកឆ្លងវីរុសថ្មីដល់ជាង១០០នាក់នៅទីនោះ២៤ម៉ោងចុងក្រោយ ដែលនោះជាការឆ្លងក្នុងកម្រិតកំពូលមួយ ។
ហុងកុងជាតំបន់មួយក្នុងចំណោមតំបន់រងប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសមុនគេ
តែទីក្រុងនោះពីដំបូងទី ហាក់ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងវីរុសដល់ចំណុចស្ទើរតែបញ្ចប់ការឆ្លងតាំងពីខែមិថុនាមក ចំពោះការឆ្លងក្នុងស្រុក ក៏ប៉ុន្ទែចំនួនអ្នកឆ្លងបានកើនឡើងវិញ ដល់កម្រិតខ្ពស់រយៈពេល២សប្ដាហ៍ចុងក្រោយនេះ ។
លោកស្រីការី ឡាម ប្រកាសនាថ្ងៃទី១៩ កក្កដាថា អ្នកឆ្លងវីរុសថ្មីជាង៥០០នាក់ត្រូវបានរកឃើញរយៈពេល២សប្ដាហ៍ចុងក្រោយនេះ ។ សរុបអ្នកឆ្លងថ្មី១០៨នាក់ត្រូវបានរកឃើញនាថ្ងៃទី១៩ កក្កដា ជាចំនួនដ៏ខ្ពស់បំផុតមួយ ។ បែបនេះនាំឲ្យចំនួនអ្នកឆ្លងវីរុសសរុបក្នុងទីក្រុងនេះឡើងដល់១.៨៨៦នាក់ក្នុងនោះស្លាប់១២នាក់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចធិបតីហ៊ុន ម៉ាណែតអញ្ជើញទៅទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំក្នុងខេត្តសៀមរាប

វិធីទាំង ៥ តាមបែបធម្មជាតិ ដើម្បីកម្ចាត់រោមក្លៀក ដោយមិនចាំបាច់កោរឡើយ

វិធីសិតសក់យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត ដើម្បីជាទីចំណាប់អារម្មណ៏

កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ

យោបល់ទាំងអស់ (0)