
TNAOT News
· 2020-07-21
រកឃើញអ្នកជំងឺកូវីដ១៩ថ្មី ២៦នាក់ទៀតហើយ
#COVID-19# #អ្នកជំងឺថ្មី# #សុខភាព# #ជំងឺ# #ក្រៅប្រទេស#
12568
ភ្នំពេញ៖ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ដែលពួកគេទាំងអស់សុទ្ធតែជាជនជាតិខ្មែរ ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០នេះ។
ជាការកត់សម្គាល់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺថ្មីទាំង ២៦នាក់នោះ មានបុរស៥នាក់ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទសអេហ្ស៊ីប និងបុរស២០នាក់ទៀតជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី(MH754) មកដល់កម្ពុជានាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមជើងហោះហើរនេះមានអ្នកដំណើរសរុប ១១៤នាក់ ក្នុងចំនួនសរុបនេះ មានអ្នកដំណើរមកពីប្រទេសអេស៊ីបចំនួន ៣៥នាក់។ រីឯម្នាក់ទៀត ជាបុរសខ្មែរ ធ្វើដំណើរតាមជើងហោះហើរត្រង់មកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ មានអ្នកដំណើរសុប ១១០នាក់។
សម្រាប់អ្នកដំណើរដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ទី១ អ្នកដំណើរតាមជើងហោះហើរកូរ៉េ ចំនួន១០៩នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កទ័ពអាកាសក្នុងរាជធានីភ្នំពេញ ចំនួន២០នាក់ និង នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៨៩នាក់។
ទី២ អ្នកដំណើរមកពីប្រទេសអេហ្ស៊ីប និងរុស្ស៊ី បានមកបន្តជើងហោះហើយនៅប្រទេសម៉ាឡេស៊ី ចំនួន ១១៩នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេច ហ៊ុន សែន បុរី ១០០ខ្នង ក្នុងរាជធានីភ្នំពេញ។
ក្រៅពីអ្នកជំងឺថ្មី កម្ពុជាក៏បានរកឃើញ ករណីជាសះស្បើយចំនួន៤នាក់ផងដែរ ក្នុងនោះ ៣នាក់ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងម្នាក់ទៀតមកពីប្រឥណ្ឌូណេស៊ី។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដានេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុបកើនដល់ ១៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុប ១៤០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមាន៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា មាន២នាក់ ជាស្ត្រីជនជាតិអាមេរិកកាំង៕ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿង ៣ យ៉ាងដែលស្ត្រីមានប្រាជ្ញាចូលចិត្តធ្វើ តែស្ត្រីល្ងង់តែងតែត្អូញត្អែរមិនចង់ធ្វើ

ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ចូលទៅកាន់ Nantong ខេត្ត Jiangsu ទស្សនា "ទីក្រុងដំបូងរបស់ប្រទេសចិនក្នុងសម័យទំនើប"

ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

យោបល់ទាំងអស់ (0)