
TNAOT News
· 2020-07-21
ពលរដ្ឋក្រីក្រជួបវិបត្តិកូវីដ១៩ ជាង៣ពាន់គ្រួសារបានទទួលការឧបត្ថម្ភ
#COVID-19# #ពលរដ្ឋក្រីក្រ# #សុខភាព# #វបត្តិកូវីដ# #ជំងឺ#
10551
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ ដែលជួបវិបត្តិកូវីដ១៩ នៅខេត្តប៉ៃលិនប្រមាណជាង៣ពាន់គ្រួសារ បានទទួលការឧបត្ថម ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្នុងពេលថ្មីៗនេះ ស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ កុំធ្វេសប្រហែស ត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ ។
បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមប្រញ៉ាប់ទូរស័ព្ទមកលេខ១១៥ ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនទៅពិនិត្យ និងព្យាបាលជំងឺ ។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគគេមកក្រុមគ្រួសារយើង កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចុះចែកអំណោយនៅភូមិប៉ាងរលឹម ភូមិអូរខ្ទីង ភូមិក្រចាប់លើ ភូមិភ្នំរាំង ភូមិក្រចាប់ ភូមិស្លេវ ភូមិភ្នំដំបង រីឯនៅរសៀលថ្ងៃដដែលក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋ នៅភូមិព្រៃមង្គល ភូមិសួស្តី ភូមិអូរប្រើស ភូមិដីក្រហម ភូមិកូនភ្នំ ភូមិខ្លុង ភូមិអូរតាវ៉ៅ និងភូមិក្បាលព្រលាន៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (169)
01286
· 2020-10-01
😊😊😊
Seng Sokkanha
· 2020-09-17
❤️
Da Loser
· 2020-08-12
♥️👍Like ឲ្យខ្ញុំបានម្នាក់មួយមក♥️👍 ♥️☺️ចាំញុមសងវិញ OK ណប់ៗ♥️😂
pich25509817
· 2020-08-11
😮😮😮
pich25509817
· 2020-08-11
😮😮😮
Maly nit
· 2020-08-11
Hi
Suy Chanpov
· 2020-08-11
😎😎
មិត្ត574950817
· 2020-08-10
😮😮
27110947
· 2020-08-10
👍 👍 👍
ReaksaTeav
· 2020-08-09
😋😊😊
មិត្ត886121942
· 2020-08-09
Excellent
ID77147482
· 2020-08-08
😎😎
មិត្ត17539081
· 2020-08-08
hi
មិត្ត791978806
· 2020-08-08
😃😃😃🤣🤣🤣🤣🤣😥😥😥😥😥😥😥😥😥😥😥😥😥😥😥😥😥😥😥😥
Yon Theara
· 2020-08-07
😍
- 1
- 2
- 3
- 4
- 5
- 6
- 12
ទៅកាន់