
TNAOT News
· 2020-07-21
ក្រសួងណែនាំឲ្យបង្កើតផ្សារកសិករ ដើម្បីដោះស្រាយបញ្ហាទីផ្សារ
#ចិញ្ជឹមសត្វ# #កសិកម្ម# #សង្គម# #ទីផ្សារកសិផល# #ដំណាំចម្រុះ#
5134
រាជធានីភ្នំពេញ៖ ជារឿងល្អមួយដែល ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានណែនាំឲ្យអង្គភាពក្រោមឱវាទ ពិសេសមន្ទីរកសិកម្ម តាមខេត្ត និងរាជធានីរៀបចំបង្កើតផ្សារកសិករ ឬទីតាំងសមស្របណាមួយ ដែលអាចឲ្យកសិករយកផលិតសុវត្ថិភាពមកតាំងលក់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារ .ធានាបាននូវការផ្គត់ផ្គង់និងរក្សាបានតុល្យភាពតម្លៃទីផ្សារ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជំរុញឲ្យប្រជាកសិកចងក្រងជាបណ្តាញ ជាក្រុមដើម្បីជំរុញលើកទឹកចិត្តដល់ការដាំដុះ ចិញ្ចឹមសត្វ និងជាពិសេសធានាដល់ផលិតផលកសិកម្មមានទីផ្សារល្អ។
ក្រសូងបានណែនាំដល់មន្ត្រី ត្រូវពិចារណាធ្វើហិរញ្ញប្បទាននិងបណ្តុះបណ្តាលណែនាំផ្សព្វផ្សាយបច្ចេកទេស និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ពស់ ដល់កសិករផងដែរ។
ដើម្បីជំរុញលើកកម្ពស់ ការដុះដាំ ការចិញ្ចឹមសត្វ ដើម្បីធានាឲ្យកសិផលមានតម្លៃសមស្រប លោករដ្ឋមន្ត្រីក្រសួងសកិកម្ម នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០នេះ បានណែនាំដល់មន្ត្រីរបស់លោក ជំរុញលើកកម្ពស់ការចងក្រងបណ្តាញកសិករដោយដាក់ចេញវិធានការ ៧ចំនុច។
ក្រៅពីឲ្យបង្កើតទីផ្សារសម្រាប់លក់កសិករក្រសួងណែនាំអង្គភាពជំនាញថា ត្រូវរៀបចំបង្កើតបន្ថែមនូវបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឲ្យបានកាន់តែច្រើនឡើងថែមទៀត ក្នុងន័យបង្កើតបានពេញលេញនូវសមត្ថភាពផ្គត់ផ្គង់ ជាពិសេសបង្កើននូវសមត្ថភាពចរចាជាមួយអ្នកប្រមូលទិញផលិតកសិកម្ម ដែលវិធានការនេះនឹងលើកទឹកចិត្តប្រជាកសិករឲ្យធ្វើការដាំដុះស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្មកាន់តែសកម្ម និងមិនមានការព្រួយបារម្មណ៍អំពីបញ្ហាទីផ្សារ។
វិធានការមួយទៀត ក្រសួងកសិកម្ម បានណែនាំអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្តទៀតនូវផែនការផលិតរបស់ក្រុមបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឲ្យផលិតស្របតាមតម្រូវការ និងពេលវេលាដែលត្រូវចុះទៅប្រមូលទិញរបស់ក្រុមហ៊ុន ឬ អ្នកប្រមូលទិញផលិតផលកសិកម្ម ដែលអាចជៀសវាងបាននូវការផលិតជន់ជោរ និងមិនមានទីផ្សារច្បាស់លាស់។
ក្រសួងកសិកម្ម បានណែនាំបន្តថា ត្រូវសហការឲ្យបានល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំបង្កើត និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារបាងក្រុមបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម សំដៅផ្គត់ផ្គង់ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយភាពជឿជាក់ និងមានប្រសិទ្ធភាព។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញឲ្យអ្នកពាក់ព័ន្ធ សហការជាការជាមួយគ្នា ឲ្យបានជិតស្និទ្ឋដើម្បីសម្រួលដល់ការបណ្តុំអាជីវកម្មកសិកម្ម ក្រុមផលិតផល និងសហគមន៍កសិកម្ម ឲ្យទទួលបានឥណទានមានអត្រាការប្រាក់ទាប សមរម្យពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មប្រកបដោយភាពអនុគ្រោះ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

ក្វាងស៊ីបានចូលរួមក្នុងការកសាងច្រករបៀងថ្មីដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

យោបល់ទាំងអស់ (294)
មិត្ត337688356
· 2020-10-24
ដើម្បីឲ្យផ្សារកសិករលូតលាស់បានលុះត្រាតែពួកយើងទាំងអស់គ្នាចូលរួមប្រើប្រាស់និងផ្ដល់តម្លៃថដល់ផលិតផលខ្មែរយើងទាំងអស់គ្នា👍👍🙏🙏
ម៉ាក់ អូនគុជ
· 2020-10-23
👍👍
Kosal Yoeurn
· 2020-10-20
ដើម្បីឲ្យផ្សារកសិករដើរបានលុះត្រាតែយើងចូលរួមប្រើប្រាស់ផលិតផលខ្មែរយើងទាំងអស់គ្នា!
មិត្ត424627307
· 2020-10-19
គ្រាន់តែអានហេីយស្រម៉ៃទៅដល់រឿងនិងក៏ខ្លាចដែរ😥😥😥
ID77442172
· 2020-10-16
🙂👍
Saitama sama
· 2020-10-15
👍👍
មិត្ត111389032
· 2020-10-11
😐😐😐😐
មិត្ត60836604
· 2020-10-10
😮😮😮😮😮😮😮
មិត្ត54406387
· 2020-10-09
😮😮😮
មិត្ត888540973
· 2020-10-08
😍😍
មិត្ត794918006
· 2020-10-08
😍😍😍😍😍
មិត្ត530787980
· 2020-10-07
😐😐😐😐
LADAREACH
· 2020-10-07
😍😘😘
Jrr Raty
· 2020-10-04
hi
0965873301
· 2020-10-04
😍😘
- 1
- 2
- 3
- 4
- 5
- 6
- 20
ទៅកាន់