
TNAOT News
· 2020-07-22
កុមារនិងមនុស្សពេញវ័យ ត្រូវធានាថា ពួកគេអាចចេះការពារនិងថែរក្សាសុខភាព បានដោយខ្លួនឯង
#សេវាប្រឹក្សា# #គន្លឹះថែទាំសុខភាព# #វិធីការពារខ្លួនពីកូវីដ# #សុខភាព# #កុមារនិងឪពុកម្តាយ#
10488
ក្រសួងសុខាភិបាលបានធ្វើការណែនាំ នូវវិធីសាស្រ្តល្អៗ ចំពោះឪពុកម្តាយ ដែលត្រូវចាំបាច់ទទួលស្គាល់នូវអារម្មណ៍របស់កុមារ និងកូនក្នុងវ័យជំទង់ ក្នុងកាលៈទេសៈ ដែលពួកគេមានការភ័យខ្លាច ពីការឆ្លងរាលដាលនូវជំងឺកូវីដ១៩។
ឪពុកម្តាយគួរអនុវត្តនូវវិធីសាស្ត្រ ជជែកជាមួយកុមារ អំពីការរាតត្បាតកូវីដ១៩ ដោយពន្យល់ឲ្យពួកគេយល់ និងត្រូវរង់ចាំឆ្លើយសំណួរ ព្រមទាំងចែករំលែក ការពិតអំពីស្ថានភាពជំងឺ តាមវិធីដែលកុមារអាចយល់។
ជាមួយនឹងវិធីសាស្រ្តបន្ថែមមួយទៀត គឺអាណាព្យាបាល ត្រូវតែរក្សានូវទម្លាប់ពន្យល់ពួកគេជាប្រចាំថ្ងៃ ហើយបើសិនជាសាលាត្រូវបិទ គឺគួរបង្កើតកម្មវិធីសម្រាប់សកម្មភាពសិក្សា សម្រាក ឬសកម្មភាពកម្សាន្តសប្បាយនៅតាមផ្ទះគ្រួសារនីមួយៗផង។
អ្វីដែលអាណាព្យាបាលត្រូវធ្វើជាចាំបាច់ គឺត្រូវមានពេលឲ្យពួកគេសម្រាក ឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ បរិភោគឲ្យបានគ្រប់គ្រាន់។ ឪពុកម្តាយ ត្រូវរក្សាឥរិយាបទសណ្តោសប្រណី ពីព្រោះមាតាបិតា អាចផ្តល់ការគាំទ្រផ្លូវចិត្ត ដ៍ល្អបំផុតដល់កុមារ និងវ័យទំទង់។
កន្លងមកគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត ក៍ធ្លាប់លើកឡើងដែរថាកូវីដ១៩ អាចបង្កឲ្យកើតជំងឺធ្លាក់ទឹកចិត្ត ដូចជា ការភ័យព្រួយពីការឆ្លងជំងឺកូវីដ១៩ ដោយសារជំងឺនេះងាយឆ្លង ហើយគ្មានថ្នាំព្យាបាល ការអនុវត្តទម្លាប់ថ្មី ដូចជាការពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ បញ្ហាសេដ្ឋកិច្ច ការរកចំណូល ជាដើមសុទ្ធសឹងធ្វើឲ្យពលរដ្ឋធុញថប់។
ការផ្តល់សេវាប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត ដែលមិនគិតថ្លៃ ពីអង្គការដៃគូមួយចំនួននៅក្នុងប្រទេសកម្ពុជា គឺបានបន្ថែម ឱ្យមានសេវាប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត លើជំងឺកូវីដ១៩នេះ ដល់ពលរដ្ឋនៅជនបទ៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស

ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

រឿងមួយដែលស្ត្រីត្រូវចងចាំដោយប្រុងប្រយ័ត្ន…!

យោបល់ទាំងអស់ (0)