
TNAOT News
· 2020-08-02
ត្រៀមស្វាគមន៍ដំណើរកម្សាន្តមកសហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ !
#ដើមក្រូចថ្លុង# #ភ្ញៀវទេសចរ# #ដើរលេង# #កោះទ្រង់# #ដើរលេងស្រុកខ្មែរ#
2725
ខេត្តក្រចេះ ៖ កោះទ្រង់ គឺជាកោះមួយនៅចំកណ្តាលទន្លេមេគង្គចម្ងាយប្រមាណ១គ.ម ទល់មុខក្រុងក្រចេះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្ត ក្រចេះ។ កោះនេះ មានភូមិចំនួន២ ដែលផ្ទៃដីសរុបទំហំ២២៣ហិកតា មានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង-វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល ។
កោះនេះ មានបណ្តោយប្រមាណ៤.៥ គ.ម ពីជើងទៅត្បូងព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង៩គ.ម អមទៅដោយដើមក្រូចថ្លុង ដែលមានរសជាតិផ្អែមពីធម្មជាតិពិតៗ និងមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ដូចជាជិះកង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនាកម្សាន្ត និងមានផ្ទះស្នាក់សហគមន៍ដែលមានផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស គឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិផងដែរ ។
ដោយមានសក្តានុពលទាំងអស់នេះហើយ ទើបសហគមន៌អេកូទេសចរណ៍ ក្រោមការ
ចង្អុលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំសហគមន៍អេកូទេសចរណ៍កោះទ្រង់នេះឡើងវិញ ក្រោយបិទសហគមន៍មួយរយៈ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ។ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បរិយាកាសព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាពោរពេញកណ្តាលទីក្រុងបាងកក

កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

សង្ក្រាន្តរតនគិរី ២០២៥ ចាប់ផ្តើមយ៉ាងមហោឡារឹក និងអធិកអធម នៅព្រឹកចូលឆ្នាំថ្មីថ្ងៃទី១ នេះ

យោបល់ទាំងអស់ (0)