TNAOT News
· 2020-08-03
អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍កម្សាន្ត នៅក្នុងខេត្តរបស់ខ្លួន
#ដើរលេង# #រៀបចំព្រឹត្តិការណ៍# #ពង្រឹងសន្តិសុខ# #ដើរលេងស្រុកខ្មែរ# #បង្កើនអនាម័យ#
9691
គម្រោងរៀងចំព្រឹត្តិការណ៍កម្សាន្ត របស់អាជ្ញាធរខេត្តសៀមរាប អាចនិងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺក្នុងអំឡុងពេល នៃថ្ងៃសងឈប់សម្រាក ដែលមានរយៈពេល៥ថ្ងៃ។
អាជ្ញាធរខេត្តសៀមរាម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្ត ដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព ។
ការរៀបចំព្រឹត្តិការណ៍កម្សាន្តនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរណ៍ មិនត្រឹមតែបានទស្សនាប្រាសាទអង្គរ តែប៉ុណ្ណឹងទេ ប៉ុន្តែភ្ញៀវក៏អាចធ្វើដំណើរកម្សាន្ត តាមព្រៃធម្មជាតិក្រៅពីប្រាសាទ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗច្រើនទៀតផងដែរ។
ជាមួយគ្នានេះ កាលពីថ្ងៃម្សិលមិញលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងសៀមរាប មន្ត្រីរាជការមកពីតាមបណ្តាសង្កាត់ និងសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត ដើម្បីរួមគ្នាពង្រឹងការងារសន្តិសុខ និងអនាម័យប្រឆាំងកូវីដ-១៩។
អាជ្ញាធរបានចាប់ផ្តើមសម្អាតបរិស្ថានដងស្ទឹងសៀមរាប និងតុបតែងលម្អ ចាប់ពីគល់ស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្នុងក្រុងសៀមរាប ដើម្បីត្រៀមធ្វើជាកន្លែងជិះទូកកម្សាន្តជូនភ្ញៀវទេសចរជាតិ ដែលមកពីតាមបណ្តាខេត្តផ្សេងៗ នាឱកាសប្រារព្ធពិធីបែបសាសនានិងកីឡា ក្នុងក្រុងសៀមរាប នាថ្ងៃឈប់សម្រាកខាងមុខ៕ ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្លាប់សាមញ្ញៗទាំង ៤ ដែលប្ដីប្រពន្ធធ្វើរួមគ្នា នឹងជួយឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ មិនងាយបែកបាក់ឡើយ
យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ
ស្ត្រីគំរូថ្មីរបស់ជប៉ុនកំពុងប្រឹងប្រែងផ្តល់ភាពអង់អាចដល់ស្ត្រីផ្សេងទៀត
តោះ! លេងហ្គេមទស្សន៍ទាយអនាគតរបស់អ្នកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ
យោបល់ទាំងអស់ (0)