
TNAOT News
· 2020-08-28
អ្នកប្រាជ្ញបានប្រៀបធៀបចំណេះវិជ្ជាទៅនឹងចន្លុះ
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #ចំណេះវិជ្ជា# #អ្នកប្រាជ្ញ# #ចន្លុះ#
2852
ទម្រាំបាននាមថាជាបណ្ឌិតអ្នកប្រាជ្ញនោះ គឺលោកបានឆ្លងកាត់ការសិក្សាច្រើនណាស់គឺមានចំណេះទាំងផ្លូវលោក និងផ្លូវធម៌យ៉ាងទូលំទូលាយ ហេតុនេះអ្នកប្រាជ្ញទាំងឡាយបានធៀបចំណេះវិជ្ចាទៅនឹងចន្លុះសម្រាប់ឆ្លុះបង្ហាញផ្លូវនាំជីវិតទៅរកទីដ៏ភ្លឺស្វាង ។
នៅមង្គលសូត្រលោកបានពន្យល់ថា ការរៀនសូត្រច្រើនមិនមែនសំដៅតែរៀននៅក្នុងសាលានោះទេ គឺលោកសំដៅដល់អ្នកដែលបានស្តាប់ បានអាន គិត និងសរសេរទុក រួមនឹងការសិក្សាស្រាវជ្រាវរៀនសូត្រចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌ ស្តាប់ឱវាទរបស់បណ្ឌិតអ្នកប្រាជ្ញទាំងឡាយ និងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និងរៀមច្បងជាដើមផងទើបឈ្មោះថាជាអ្នករៀនច្រើន ។
ការខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះនេះហើយជាផ្លូវនាំជីវិតឱ្យផុតអំពីភាពក្រខ្សត់ ទុក្ខលំបាកទាំងឡាយ ទៅកាន់ផ្លូវដ៏ភ្លឺស្វាងបាន ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)