បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-08-28

៣ កម្មវិធីល្អៗប្រើប្រែភាសាដែលអ្នកមិនធ្លាប់បានដឹងសម្រាប់ស្មាតហ្វូន

#App# #គន្លឹះស្មាតហ្វូន# #ភាសា# #Translator# #បច្ចេកវិទ្យា# #ទូរសព្ទ#

14828

បណ្ដាលអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើបពេលខ្លះបានជួបនឹងបញ្ហាភាសា ហើយត្រូវការកម្មវិធីមួយដើម្បីបកប្រែបានល្អ និងខ្លះប្រើដើម្បីការសិក្សា ដូច្នេះហើយខាងក្រោមនេះគឺជាកម្មវិធីល្អៗទាំង ៣ ដែលអ្នកគួរដឹងសម្រាប់ប្រើដោះស្រាយបញ្ហាភាសាដែលអ្នកចង់ស្វែងយល់ បកប្រែ និងរៀនសូត្រ។

១. កម្មវិធី Translate - Translator AI

គឺជាកម្មវិធីបកប្រែមួយដ៏ទំនើបដែលអ្នកអាចប្រើរូបភាព កាមេរ៉ាថត សរសេរជាអក្សរ និងនិយាយ ក្នុងការបកប្រែ។

២. កម្មវិធី Speak & Translate

គឺជាកម្មវិធីមួយដ៏ល្អបំផុតក្នុងប្រើប្រាស់សំឡេងដោយការនិយាយដាក់វាដើម្បីបកប្រែទៅភាសាដែលអ្នកចង់បាន។ ក្នុងនោះមានដល់ទៅ ៤០ភាសា ហើយមាន ១០ភាសាអាចដំណើរការបានទាំងឥតបើកអ៊ីនធឺណេត និងអាចជ្រើសសំឡេងស្រី ឬប្រុសតាមភេទរបស់អ្នកថែមទៀត។

៣. កម្មវិធី iTranslate Translator

គឺជាកម្មវិធីដ៏ល្អមួយដែលមានភាពងាយស្រួលក្នុងការសរសេរពាក្យបកប្រែ និងស្វែងរកប្រយោគទាក់ទងនឹងពាក្យតាមវេយ្យាករណ៍ត្រឹមត្រូវ ថែមទាំងអាចប្រើសំឡេងសម្រាប់បកប្រែដល់ទៅ ១០០ភាសា និងមានជម្រើសច្រើនឲ្យយើងរើសក្នុងការបកប្រែមានទាំងក្រៀមភាសា ភាសាសមញ្ញ និងភាសាផ្លូវការ។ ប្រែសម្រួលដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស