
TNAOT News
· 2020-08-29
ក្រុមហ៊ុនចំនួន២ចាប់ដៃគ្នា ចង់ទិញយក TikTok ហើយ
#App# #Walmart# #បច្ចេកវិទ្យា# #TikTok# #Microsoft#
12201
អាមេរិក ៖ ក្រុមហ៊ុនលក់រាយអាមេរិក Walmart បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Microsoft ក្នុងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដែលគ្រប់គ្រងដោយជនជាតិចិន និងបានទទួលការចាប់អារម្មណ៍ពីរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) លើការរំខានដល់សន្តិសុខជាតិអាមេរិក។
កម្មវិធីនេះ ស្ថិតនៅចំកណ្តាលនៃព្យុះការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី៦ ខែសីហា ផ្តល់ឱ្យជនជាតិអាមេរិកចំនួន ៤៥ថ្ងៃ ដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយក្រុមហ៊ុនមេរបស់ TikTok ដែលជាក្រុមហ៊ុនចិន ByteDance ។
លោកប្រធានាធិបតីបានអះអាងថា TikTok អាចត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីតាមដានទីតាំងរបស់និយោជិកសហព័ន្ធ កសាងសំណុំទិន្នន័យលើប្រជាជនសម្រាប់ការគំរាមកំហែងនិងធ្វើចារកម្មក្រុមហ៊ុន។
បទបញ្ជានេះ បានកំណត់កាលកំណត់សម្រាប់ការលក់ TikTok ទៅឱ្យក្រុមហ៊ុនអាមេរិក ដោយលោក Trump បានទទូចថាសហរដ្ឋអាមេរិកគួរតែខិតខំធ្វើឱ្យកិច្ចព្រមព្រៀងនេះកើតឡើង។
ក្រុមហ៊ុនលក់រាយ Walmart បានប្រាប់ AFP ថា៖ «យើងមានទំនុកចិត្តថា ភាពជាដៃគូរបស់ក្រុមហ៊ុន Walmart និង Microsoft នឹងឆ្លើយតបបានទាំងការរំពឹងទុករបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ស្របពេលដែលមានការព្រួយបារម្ភពីការកំណត់របស់រដ្ឋាភិបាលអាមេរិក»។
យោងតាមអ្នកវិភាគបានលើកឡើងថាក្រុមហ៊ុន Walmart ទំនងជាចាប់អារម្មណ៍នឹង TikTok ព្រោះតែកម្មវិធីនេះអាចជួយក្រុមហ៊ុនរបស់ខ្លួន កាន់តែមានទំនាក់ទំនងល្អជាមួយអ្នកដើរផ្សារវ័យក្មេង ដែលមានទំនោរទៅលើការប្រើប្រាស់អ៊ីនធើរណេត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុងព្រះសីហនុត្រៀមរថយន្តបាញ់ទឹកជាច្រើនគ្រឿង ដើម្បីប្រារព្ធពិធីស្រង់ទឹករូបបដិមាព្រះថោង-នាងនាគ

មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

សញ្ញាទាំង ៤ បង្ហាញថា ខួរក្បាល និងរាងកាយរបស់អ្នកត្រូវការពេលសម្រាកនៅស្ងប់ស្ងាត់ម្នាក់ឯង

យោបល់ទាំងអស់ (0)