បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-08-29

តម្លៃត្រឹម $២០០ OnePlus Clover មកជាមួយកម្លាំងថ្មឡើងកប់

#បច្ចេកវិទ្យា# #ទូរសព្ទ# #OnePlusClover#

11088

ក្រុមហ៊ុន OnePlus ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្ដេចតម្លៃ ទោះបីជាយ៉ាងនេះក្ដី សព្វថ្ងៃគេសង្កេតឃើញក្រុមហ៊ុនចាប់ផ្ដើមប្ដូរយុទ្ធសាស្ត្រខ្លះហើយ ទាំងតម្លៃ និងគុណភាព។

ដំបូងឡើយ ក្រុមហ៊ុនរៀបចំបញ្ចេញ OnePlus Nord ដែលប៉ង់ចង់ឲ្យវាជាស្មាតហ្វូនដំបូងគេយកគំរូឲ្យបានពាក់កណ្ដាល OnePlus X តែបច្ចុប្បន្ននេះ BBK ជាម្ចាស់ OEM កំពុងតែញាប់ដៃជើងបញ្ចេញ Snapdragon 460 ដែលវានឹងត្រូវបានក្រុមហ៊ុន Oneplus នឹងដាក់បញ្ចូលក្នុងស្មាតហ្វូនកំពុងត្រៀមចេញឈ្មោះថា “OnePlus Clover”។

យោងតាមមជ្ឃមមណ្ឌលប្រព័ន្ធប្រតិបត្តិការអេនដ្រយ (AndroidCentral) 

បានឲ្យដឹងថាស្មាតហ្វូនជិតចេញឈ្មោះ “Clover” នេះនឹងមានបំពាក់អេក្រង់ HD ទំហំ ៧២០ p និងកម្លាំងថ្មដល់ទៅ ៦០០០ mAh ជាមួយ SD460 SoC. បើនិយាយរឿងតម្លៃវិញឡើងកប់ហ្មងគឺ ២០០ ដុល្លារ លើសពីនេះវាខុសពី OnePlus Nord ដែលចេញលក់កំណត់ទីផ្សារ ផ្ទុយមកវិញ Clover នឹងចេញលក់បែបលក្ខណៈសកលជាមួយនឹងការផ្ដោតសំខាន់ជាពិសេសទៅលើទីផ្សារឥណ្ឌា។

បើចង់កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ ត្នោត (ប្រភពវីដេអូ៖ DroidHolic)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)