
TNAOT News
· 2020-08-31
ហួសហេតុពេកហើយ! កេងចំណេញលើកម្លាំងពលកម្មកុមារច្បាស់ណាស់
#បច្ចេកវិទ្យា# #ទូរសព្ទ# #កុមារ# #រោងចក្របច្ចេកវិទ្យា# #កាបូន#
17909
Cobalt គឺជាសមាសធាតុចាំបាច់បំផុតរបស់អាគុយក្នុងការផ្តល់ថាមពល ដែលត្រូវបានប្រើនៅក្នុងឡាន កុំព្យូទ័រយួរដៃ និងស្មាតហ្វូន។ ហើយតើអ្នកដឹងទេថាបច្ចេកវិទ្យាទំនើបៗ បូករួមទាំងទូរសព្ទដែលយើងប្រើសព្វថ្ងៃសុទ្ធតែកើតចេញពីញើសឈាមរបស់ក្មេងតូចៗ?
យោងតាម Project Nightfall បាននិយាយថា ឧស្សាហកម្មនេះបានជួលកុមារជាង ៤០ ០០០ នាក់…ដោយឲ្យក្មេងៗលាងសំអាតថ្មដែលស្រូបយកឧស្ម័នពុល និងលើកអីវ៉ាន់ធ្ងន់ៗ។ ពួកគេមិនមានឧបករណ៍ការពារទេ នាំឲ្យមានភាគរយខ្ពស់ណាស់ដែលក្មេងៗដ៏គួរឲ្យអាណិតទាំងនោះប្រថុយនឹងជំងឺមហារីកសួត។
ដូចដែលអ្នកបានដឹងរួចមកហើយ ទោះបីជាបច្ចេកវិទ្យាទំនើបមានតម្លៃថ្លៃៗយ៉ាងណាក៏ដោយ ផ្ទុយទៅវិញពួកគេទទួលបានប្រាក់ខែតិចបំផុត ដោយក្នុង ១ ថ្ងៃ មិនបានប្រាក់ដល់ ១ ដុល្លារផងទាំងដែលត្រូវធ្វើការ ១២ ម៉ោងក្នុង ១ថ្ងៃ។ មិនគួរឲ្យជឿទេមែនអត់? តែវាសុទ្ធតែជាការពិត! កុមារទាំងនេះកំពុងរែកទម្ងន់ពិភពបច្ចេកវិទ្យានៅលើស្មារបស់ពួកគេ!
ខាង Project Nightfall បានបន្ថែមថា “ខ្ញុំដឹងថាវាជាការពិតដ៏លំបាកមួយក្នុងការឲ្យក្រុមហ៊ុនបញ្ឃប់ការជួលក្មេងៗ ប៉ុន្តែយើងអាចធ្វើអោយជីវិតរបស់ពួកគេប្រសើរជាងនេះ។
ឧស្សាហកម្មរាប់ពាន់លានដុល្លារបង្កើតបច្ចេកវិទ្យាមិនគួរយកចំណេញលើកម្លាំងពលកម្មកុមារ ដោយឲ្យពួកគេមិនដល់ ១ ដុល្លារក្នុង ១ ថ្ងៃនោះទេ វាពិតជាអយុត្តិធម៌ណាស់! អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកុមារៗយំយ៉ាងស្ងៀមស្ងាត់ ព្រោះក្រុមហ៊ុនធ្វើជាមិនដឹងមិនឮសំឡេងយំស្រែករបស់ពួកគេ។ ប្រហែលជាដល់ពេលដែលយើងជាមនុស្សធំជួបជុំគ្នា ហើយស្រែករកយុត្តិធម៏ឲ្យក្មេងៗទាំងនេះ ដើម្បីឲ្យ ក្រុមហ៊ុនអាចរកដំណោះស្រាយដែលល្អប្រសើរជាងមុន និងបញ្ឈប់ពលកម្មកុមារដោយគ្មានសីលធម៌តទៅទៀត”។ ប្រែសម្រួលដោយ៖ ត្នោត
បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ Project Nightfall)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស៊យធំហើយប្រុសៗ! ស្រឡាញ់ រៀបការប៉ះមនុស្សស្រី ៣ ប្រភេទនេះ ជីវិតអ្នកមានតែធ្លាក់ចុះ រកលុយក៏មិនបានដែរ

៣ ប្រការជួយជីវិតមិនអោយជួបគ្រោះមហន្តរាយ និងនាំយកពរជ័យមកជំនួសវិញ

ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

យោបល់ទាំងអស់ (0)